Lyrics

ទឹកភ្នែកជាឈាមសង្គ្រាមភក្ដី ការពាររដ្ឋថ្មីប្រាំបួនតុលា ប្រាំឆ្នាំមកហើយទមិឡវាយប្រហារ ប្លន់បែកខេមរាបង្កើតកលិយុគ រាស្រ្ដខ្មែរខ្មាំងកៀរពីស្រុកចូលព្រៃ វាប្រើយប់ថ្ងៃពុំមានរើសមុខអើយ ព្រះសង្ឃវាប្រើស្មើមនុស្សជាប់គុក ខ្មែរអ្ហើយរងទុក្ខរស់គ្មានសេរី រតនៈគិរីក្រុងសែនមនោរម្យ ទឹកភ្នែកខ្មែរយំយំស្ដាយអើយទឹកដី ក្រចេះស្ទឹងត្រែងខេត្តត្បែងមានជ័យ រៀមរស់ក្រោមដៃទមិឡពេជ្ឈឃាត បងប្អូនខ្មែរអ្ហើយរួបរួមចចារ ស្របតាមអង្គការសហប្រជាជាតិអើយ ដោះស្រាយរឿងយើងរកសន្តិភាព ឈប់បាញ់ពិឃាតជាតិខ្មែរដូចគ្នា រតនៈគិរីក្រុងសែនមនោរម្យ ទឹកភ្នែកខ្មែរយំយំស្ដាយអើយទឹកដី ក្រចេះស្ទឹងត្រែងខេត្តត្បែងមានជ័យ រៀមរស់ក្រោមដៃទមិឡពេជ្ឈឃាត បងប្អូនខ្មែរអ្ហើយរួបរួមចចារ ស្របតាមអង្គការសហប្រជាជាតិអើយ ដោះស្រាយរឿងយើងរកសន្តិភាព ឈប់បាញ់ពិឃាតជាតិខ្មែរដូចគ្នា
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out