Lyrics

អធ្រាតណាស់ហើយអូនកើយដៃស្ដាំ ខែរះដាស់ផ្ដាំនួនល្អង ស្អែកយើងព្រាត់គ្នាសែនស្ដាយកន្លង រៀមលើកត្រកងអូនដាក់លើភ្លៅ គូអើយគូព្រេងគេងនៅធ្វើអ្វី ស្ដាប់អកចងដៃអឺស្រីពៅ ថាស្រលាញ់គ្នាចិន្ដានឹកនៅ ពីថ្ងៃនេះទៅពាក្យអកអួលហើយ អកអើយអកយំទំលើឈើស្លាប់ តែអកអ្នកនៅមានភ័ព្វមិនដូចខ្ញុំគេស្អប់ ឈប់សាសងឆ្លងឆ្លើយ ស្នាមជីវិតអើយចំបែង ពាក្យអកចងដៃក្ស័យក្នុងកោដមាស នឹកឡើងសែនខ្មាសខ្លួនឯង ខ្យល់ព្យុះជីវិតបក់បាំងសូរ្យសែង ដួងចិត្តប្រលែងថើបខ្នើយទុក្ខា ពាក្យអកចងដៃក្ស័យក្នុងកោដមាស នឹកឡើងសែនខ្មាសខ្លួនឯង ខ្យល់ព្យុះជីវិតបក់បាំងសូរ្យសែង ដួងចិត្តប្រលែងថើបខ្នើយទុក្ខា
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out