Lyrics

ស្រណោះភ្នំស្រីដីកំពង់សៀម ខេត្តកំពង់ចាមស្នាមទន្លេអុំ យុគជីវិតអើយព្រាត់ហើយទ្រនំ ស្នេហាឧត្តមរូបខ្ញុំឃ្លាតឆ្ងាយ ស្រណោះចុងថ្នល់ខ្យល់បក់ឱ្យពរ ស្រណោះជ្រោយថ្មទីលំហែកាយ ឱ!ព្រៃដើមច័នទំនប់បឹងស្នាយ ចិត្តខ្ញុំឥតណាយនៅនឹកគ្រប់គ្រា ស្នេហ៍ខ្ញុំគេស្អប់បង្កាច់បង្ខូច កូនចៀមសែនតូចកណ្ដាលហ្វូងមារ នំចាំតែផ្អែមស្ករគ្មានមុខងារ កំសាកស្នេហាល្អតែសម្ដី កោះប៉ែនសែនធំខ្ញុំដើរធ្លាក់ទឹក ស្នេហ៍អើយបងនឹកទុកជាទ្រឹស្ដី បាញ់អកល្អជាងកាត់ទោសកវី បងស្រឡាញ់ស្រីបងអាងចិត្តស្មោះ ស្នេហ៍ខ្ញុំគេស្អប់បង្កាច់បង្ខូច កូនចៀមសែនតូចកណ្ដាលហ្វូងមារ នំចាំតែផ្អែមស្ករគ្មានមុខងារ កំសាកស្នេហាល្អតែសម្ដី កោះប៉ែនសែនធំខ្ញុំដើរធ្លាក់ទឹក ស្នេហ៍អើយបងនឹកទុកជាទ្រឹស្ដី បាញ់អកល្អជាងកាត់ទោសកវី បងស្រឡាញ់ស្រីបងអាងចិត្តស្មោះ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out