Lyrics

ឱ!ស្ដាយអើយស្ដាយចាំជួបស្រីអើយ ស្ដាយចិត្តភក្ដីជួបថ្ងៃទឹកភ្នែកអើយ ជាតិនេះអើយកម្មក្រាស់ប្រទះអម្រែក ម៉ែព្រាត់ឪបែកដូចមេឃឆ្ងាយដីអើយ ចាប៉ីទ្រឃ្មោះឈ្មោះឆ្លើយរងំអើយ ជេរអស់ចាស់ទុំរៀបការឥតន័យអើយ បង្ខំចិត្តក្មេងខុសព្រេងនិស្ស័យ អាងនាឡក្រឡៃជាច្បាប់តម្រាអើយ ខំខ្នមអើយអាវប៉ាក់ធ្លាក់រូបចេកផ្លែ ខំថែស្មានបានពាក់ផ្ទឹមគ្នាអើយ កម្មយើងទេអូនអើយកុំយំសោកា ជាតិថ្មីកាលណាប្រាថ្នាមូលមិត្តអើយ ហាអើយអើយងើបមុខឡើងឆ្លើយ ឆ្លើយឡើងអូនអ្ហើយឱ្យបងអើយអស់ចិត្តអើយ បំណាច់អើយរៀមចាំចាំគូស្នេហ៍ស្និទ្ធ អូនមិនអាណិតដាច់ចិត្តម្លេះអើយ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out