Lyrics

អកឃ្លាតទ្រនំអើយឃ្មុំព្រាត់បង្គោង សារិកាកែវវងឆ្ងាយសោរបណ្ឌិត ទឹកភ្នែកអាល័យអូនលាយលោហិត តោងក្បូនជីវិតកណ្ដាលអើយជ្រោះជ្រៅ មនុស្សសត្វឆ្លងកាត់អើយសមុទ្រព្យុះកម្ម កត់ត្រាចំណាំរាប់ឆ្នាំឥឡូវ អនុស្សាវរីយ៍ក្លាយជាសត្រូវ ជូរជាតិឃោឃៅឥតក្ដីមេត្តា នេះហើយរឿងពិតឥតពោលកុហក ឃើញកូនកោរសក់ស្រក់ទឹកនេត្រា លើកកោដកៀកកើយហើយសោយសោកា សារភាពត្រង់ថាបងអាល័យណាស់ វាសនាកម្រងអើយចំណងស្នេហា ខំថែរក្សាពីក្មេងដល់ចាស់ បំភ្លេចបិទភ្នែកស្រែកយំឥតខ្មាស់ ព្រោះក្ដីព្រាត់ប្រាសកម្មក្រាសខុសគេ នេះហើយរឿងពិតឥតពោលកុហក ឃើញកូនកោរសក់ស្រក់ទឹកនេត្រា លើកកោដកៀកកើយហើយសើយសោកា សារភាពត្រង់ថាបងអាល័យណាស់ វាសនាកម្រងអើយចំណងស្នេហា ខំថែរក្សាពីក្មេងដល់ចាស់ បំភ្លេចបិទភ្នែកស្រែកយំឥតខ្មាស់ ព្រោះក្ដីព្រាត់ប្រាសកម្មក្រាសខុសគេ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out