Songteksten

I-អូនជិតគ្រប់ខែ មាសស្នេហ៍បងអើយ បារម្ភត្រាណត្រើយ រៀងរាល់យប់ថ្ងៃ សុំច្បាប់អង្គការ មកទទួលស្រី បាននៅជិតប្ដី បងបានមើលថែ។
II-អូនឃើញជើងឆ្វេង របួសឆ្កែខាំ បងទៅរកថ្នាំ ទុកឆ្លងទន្លេ ឱសថបុរាណ្យ ឫសឈើថ្នាំខ្មែរ
សម្រាប់មាសមេ ពេលប្រសូត្រកូន។
R-ឱ!ម៉ារ៉ានី ប្រពន្ធសំណព្វ អួនគេងឱ្យស្កប់ ស្កល់ណាមាសស្ងួន អូនមិនភ័យខ្លាច ដូចយប់មុនៗ ស្ដាប់ដង្ហើមអូន គេងកើយដៃបង។
III-បងចង់រក្សា ស្ថានភាពនេះ រហូតពិសេស ជាមួយស្នេហ៍ស្នង មិនអាចទៅរួច ឡើយណានួនល្អង បងសុំទោសផង ប្រពន្ធសម្លាញ់។
R-មកទទួលអូន ទៅពេទ្យតំបន់ បងសួមអរគុណ ដល់ពេទ្យតាំងលី ជាមិត្តកម្សត់ ក្បែរគ្រប់នាទី លាពេទ្យតាំងលី ជួបគ្នាថ្ងៃក្រោយ។
III-ម៉ារ៉ានីសម្រាក មន្ទីរពេទ្យមេមត់ ប្រពន្ធកម្សត់ ថែខ្លួនណាពៅ បងត្រូវវិលទៅ អង្គភាពវិញហើយ បងមកលើកក្រោយ ថែអួននិងកូន។
Written by: Sok Lyda, ហ៊ឹម សុភា
instagramSharePathic_arrow_out