Songteksten

I-ឱ!ម៉ារ៉ានីមាសបង រងទុក្ខ..ធ្ងន់ពេកកន្លង ប្ដីសែនសៅហ្មងពេកក្រៃ ម្យ៉ាងព្រួយ អង្គការ​ធ្វើបាបរូបស្រី​ នៅក្នុងចិត្តប្ដី ព្រួយភ័យបៀមទុក្ខរហូត។
II-មុន..នឹងដល់ថ្ងៃរៀបការ បងបានសុបិនឃើញថា តាបស​ឲ្យ..សារុងសូត្រ​ ការហើយ​ ជួបហេតុប្លែកៗរហូត​ប្រផ្នូលនោះសោត ចង់ប្រាប់តម្រុយរឿងអ្វី?
R-យប់..នេះ​ភ្លៀងខ្លាំងណាស់​ មិនដែលប្រទះ ​ផ្គររន្ទះខុសប្រ..ក្រតី​ ដំបូលផ្ទះប៉ើង​ មកទើនៅលើដើមជ្រៃ​ បារម្ភ..ភរិយាពេកក្រៃ​ គ្មានគ្នានៅក្បែរ។
III-ខ្លាច..រូបអូនមានរឿងអ្វី​​ ចិត្តបងព្រួយបារម្ភភ័យ​ គិតដល់ប្រពន្ធឥតល្ហែរសុបិន្ត រឹតឲ្យបងកើតទុក្ខទ្វេរបារម្ភម្ចាស់ស្នេហ៍ ព្រោះតែបងនៅឆ្ងាយអូន។
ច្រៀងសារឡេីងវិញ

Written by: ង៉ូវ សូរិន, យួន សោភ័ណ្ឌ, សាក់ ធារិទ្ធ, សុខ សុធារ័ត្ន
instagramSharePathic_arrow_out