Songteksten

បងសែនបារម្ភ​ ម៉ុមទាំងយប់ថ្ងៃ​ កំពុងពរផ្ទៃ​ រីងរៃតែម្នាក់ឯង​ រស់យ៉ាងកម្សត់​ អត់ធ្មត់ហួសថ្លែង​ ទ្រូងប្ដីរែងចំបែង​ សង្រេងគិតសុខទុក្ខថ្លៃ
អូនជិតគ្រប់ខែ​ ត្រូវឆ្លងទន្លេ​ បងគិតរិះរេ​ រកថ្នាំត្រៀមឲ្យស្រី​ បងទៅគាស់កាប់​ ដេីមថ្នាំក្នុងព្រៃ​ ពេលអូនសរសៃរខ្ចី​ ពីសីអូនផឹកថ្នាំខ្មែរ
ឆ្កែខាំជេីងបង​ ប៉ងការពារកូន​ កម្សត់តែអូន​ និងកូនគ្មានបងក្បែរ​ គ្មានសិទ្ធិការពារ ថ្នាក់ថ្នមមាសមេ ខ្មាសទាំងសត្វ​ឆ្កែ មានសិទ្ធិថែកូន
ប្រពន្ធកម្សត់ ព្រាត់រស់ទីទៃ កូននៅក្នុងផ្ទៃ​ គ្មានប្ដីជិតថែថួន​ គ្មានឪពុកម្ដាយ​ ឆ្ងាយទាំងបងប្អូន បងសែនអាណិតអូន​ ស្ងួនលំបាកម្នាក់ឯង

Written by: ង៉ូវ សូរិន, យួន សោភ័ណ្ឌ, សាក់ ធារិទ្ធ, សុខ សុធារ័ត្ន
instagramSharePathic_arrow_out