Songteksten

I-ក្រោយរៀបការហើយ អូនអើយតាមប្ដី រ៉ឺម៉កបែកកង់ក្នុងព្រៃ ដើរដីរាប់សិបគីឡូ មកដល់ផ្សារសួង គ្មានមនុស្សគ្មានអ្នកលក់ដូរ ម៉ារ៉ានីបងសែនអាសូរ បន្តទៅមុខបានទេ?។
II-សុំផ្ទះអ្នកស្រុក សម្រាកមួយយប់ ដល់ភូមិនាពេលព្រលប់ ភរិយាហេវហត់ផងដែរ អ្នកភូមិសង្ស័យ ពួកយើងមិនមែនគូស្នេហ៍ បំបែកបងនិងមាសមេ ខ្លាចតែយើងពង្រត់គ្នា។
R-រាត្រីអ្ហើ..ទីពីរក្រោយរៀបការហើយ បងចង់នៅជិតត្រាណត្រើយ រួមខ្នើយពីរនាក់ពុំងាអើយ តែគ្មានឱកាស អ្នកភូមិពង្រាសបែកគ្នា
ខ្លាចយើងក្បត់ច្បាប់អង្គការ មាគ៌ាខុសនិងសីលធម៌។
III-ម៉ារ៉ានីគេងគិត អាណិតដល់ខ្ញុំ រៀបការអង្គការផ្សំផ្គំ រូបនាងតាមសំណួមពរ ជួបបងអួងអែក ជជែកលេងមុនដល់កោះថ្ម មិត្តដេតមានចិត្តមិនល្អ ជីកសួររករឿងឈ្មោះខ្ញុំ។
R-មកដល់អ្ហើ.អង្គភាពចៀសមិនផុតហេតុ ព្រោះតែសមមិត្តដេត យកហេតុផលសង្កត់ខ្ញុំទៀតអើយ ប្រឆាំងនិងខ្ញុំ នាំប្រពន្ធមកអង្គភាព
យកពាក្យអង្គការស៊កសៀត ឱ្យឃ្លាតភរិយាស្នេហ៍ស្នង។
IV-រាត្រីយប់នេះ ចន្ទរះល្អណាស់ ម៉ារ៉ានីគេងរើបម្រះ ណាស់ប្ដិនិយាយរឿងកន្លង ចូលខ្លួនដោះស្រាយ ឆោមឆាយបែរកុហក់បង បងសួរឈ្មោះម៉ារ៉ានីផង ថាទៅដងទឹកទន្លេហើយ។
Written by: ផល វឌ្ឍនៈ, ហុឹម​ សុភា
instagramSharePathic_arrow_out