Credits
AUSFÜHRENDE KÜNSTLER:INNEN
ខេម
Künstler:in
សុន ស្រីពេជ្រ
Künstler:in
KOMPOSITION UND LIEDTEXT
Sok Lyda
Komponist:in
ង៉ូវ សូរិន
Songwriter:in
Songteksten
(ស្រី) បានឮសម្លេង បងហៅឈ្មោះអូន ប្រុសស្ងួនអូនអរណាស់ថ្លៃ មិនស្មានថាបង និងមករកស្រី អូននឹកណាស់ណាប្ដី រីងរៃឯកា។
II-គេបញ្ជូនអូន ហាត់ពត់លត់ដំ រូបម៉ុមរង់ទុក្ខម្លេះណា ពីព្រឹកទល់យប់ ឥតស្រាកកាយា ដៃប្រេះបែកឈឺផ្សា ណាប្ដីមាសស្នេហ៍។
R-បងអេីយ!គេឲ្យ អូនធ្វេីការធ្ងន់ កាប់គាស់រែកពុន គល់ឈេីភ្លឺស្រែ លេីកដីទំនប់ ឥតមានឈប់ទេ ញេីសហូរគ្មានល្ហែ តែមិនហ៊ានស្ដី។
III-តាមការចាត់តាំង អង្គការថ្នាក់លេី ធ្វេីការហាលភ្លៀងហាលថ្ងៃ ទាំងឈឺទាំងជា ពុំមានប្រណី អូននឿយហត់ពេកក្រៃ វេទនាណាស់ប្ដីអេីយ។
(ប្រុស) បងសែនអាណិត ចិត្តគ្រាំហួស ថ្លែង ចំបែងសឹងប្រេះទ្រូងហេីយ មិនគួរឲ្យអូន រង់ទុក្ខ ឥតស្បេីយ ប្រពន្ធសម្លាញ់អេីយ ប្ដីឈឺដួងចិត្ត។
បងខំស្កាត់ទៅ រកស្រស់ចរណៃ ដឹងអីថ្លៃចាកចេញពិត បងសែនសង្វេគ រន្ធត់ក្នុងចិត្ត អង្គការដាក់កម្រិត ទៅភូមិខ្នាណាថ្លៃ។
R-ដ្បិតឋានៈបង មេបញ្ជាការ គ្មានសិទ្ធិតវ៉ា រក្សារូបស្រី ឲ្យអូនឃ្លាតឆ្ងាយ លំបាកទីទៃ ក្នុងនាមជាប្ដី ហឫទ័យឈឺផ្សា។
បងសូមប្ដេជ្ញា ស្ដារជាតិទឹកដី ពិសីកុំបីសោកា រំដោះប្រជា ពីយុគឫស្យា យេីងរស់ជុំគ្រួសារ ណាត្រួយជីវិត។
Written by: Sok Lyda, ង៉ូវ សូរិន