Songteksten

I.យប់ថ្មើរនេះហើយនៅឡើយគេងមិនលក់
ខួរក្បាលវីវក់ប្រៀបដូចផ្ទុកមេរោគ ស្រឡាញ់មនុស្សម្នាក់ធ្លាក់ខ្លួនជាមនុស្សមោក ឃើញក្បត់លើគោក នៅឈ្ងោកស្មោះមិនផ្លាស់
II.កាហ្វេទិញឱ្យគេតែងសរសើរឆ្ងាញ់ ពេលណាយស្រឡាញ់គេបែរថាល្វីងណាស់ ជួបមុខ Toxic ដៃមិនចង់ឱ្យប៉ះ ដូចតឹងទ្រូងណាស់គ្រប់ពេលក្បែរយើងម្ដងៗ
R.មែនហើយខ្ញុំអន់ណាស់ អន់ត្រង់ស្រឡាញ់គេជ្រុល ខ្ញុំនៅងប់ងុលជាមួយមនុស្សពិសពុលក្រោយខ្នង ទាំងដឹងថារាល់ថ្ងៃគេមិនFocus យើងផង ពេលនេះបេះដូងគេឆ្លងរោគសាវាហើយ
III.ខ្ញុំពិតជាអន់ណាស់ឃាត់មនុស្សកំពុងមានថ្មី
គ្មានបំណងអ្វីក្រៅពីស្រឡាញ់គេស្មោះឡើយ
ទោះលទ្ធផលបែបណាទោះត្រូវឈឺផ្សាក៏ដោយ មែនហើយៗ ខ្ញុំអន់ៗព្រោះស្រឡាញ់
Written by: យួន សោភ័ណ្ឌ, សេង តារា
instagramSharePathic_arrow_out