Songteksten

I.អុ…អូយ…រាំឡូយម្ល៉េះ ដងខ្លួនចង្កេះចង្កាកម្ពស់កម្ពរក៏បាន សក់ឡើងរលោង រលាស់ពេញប្រាណ ឃើញកល្យាណចង់បានបណ្តើរបង្អួតគេ
II.មានគូឬនៅពៅស្អាតអ៊ីចឹង បើបងដណ្តឹងព្រលឹងនាងព្រមយកបងដែរទេ? កុំនៅយូរពេកក្រែងហួសដឺឡេ មានគូនឹងគេគ្រាន់ពេលទំនេរប្រលែងគ្នា
R.បងនៅកំលោះយូរណាស់មកហើយ មិនដែលជួបឡើយស្រីណាដែលស្អាតដូចពុំងា លង់ស្នេហ៍អូនហើយបេះដូងក៏ចង់បានគ្នា យប់ឡើងរងាមានគ្នាមិនបាច់ភ័យ
III.ដៃអូនល្វន់រាំទន់ល្វើយ ព្រលឹងអូនអើយស្អាតដូចចុះមកពីសួគ៌ាលៃ ជាតិនេះបងប៉ងចង់បានអូនមកថ្នមបី ចូលឆ្នាំថ្មីបងត្រូវតែលៃចូលស្តីអូន
Written by: ផាត រក្សា, សេង សុវណ្ណី
instagramSharePathic_arrow_out