Topsongs van វង្ស ថាណាន់
Credits
AUSFÜHRENDE KÜNSTLER:INNEN
វង្ស ថាណាន់
Künstler:in
KOMPOSITION UND LIEDTEXT
ឃ្លាំង កុម្ភៈ
Komponist:in
យ៉ង់ ចន្ទនីតា
Songwriter:in
Songteksten
I.ជីវិតមនុស្សខ្លីណាស់ មានរឿងខ្លះនៅមិនទាន់ធ្វើផង ពេលវេលាដើរទៅមុខលឿនកន្លងប្រែប្រួលយ៉ាងរហ័ស
II.ដប់ឆ្នាំមានមិនច្រើនដង ម្តេចប្រឹងឱបក្រសោបទុក្ខខ្លាំងម្ល៉េះ បើរូបកាយដែលមិនឋិតឋេរមួយនេះ មិនអាចនៅក្បែរយើងរហូតបាន
R.ជីវិតមនុស្សមិនទៀងទាត់ មើលមិនឃើញថាមិនត្រូវ ថ្ងៃនេះនៅថ្ងៃស្អែកចាកចេញក៏ថាបាន គួរសន្សំអំពើល្អដាក់ជាប់ក្នុងប្រាណ យ៉ាងហោចណាស់សល់រឿងល្អៗគួរចងចាំ
R1.មនុស្សម្នាក់ៗបានជួបគ្នាសុទ្ធតែជារឿងនិស្ស័យ មាននិស្ស័យគួរតែប្រឹងសាងក្តីស្រឡាញ់ ព្រោះអ្វីៗជាអនត្តាមិនអាចឋិតឋេរយូរខែឆ្នាំ ឈ្មោះជាមនុស្សអ្វីដែលអ្នកគួរចងចាំ ខំសាងអំពើល្អ
III.អ្វីៗជាអនត្តាសង្ខារប្រែថាមិនទៀង ជីវិតជួបព្យុះជួបភ្លៀងល្អក់ល្អៀងលើកលែងឱ្យគ្នា ឱបក្រសោបអធ្យាស្រ័យ រម្ងាប់កំហឹងមួយគ្រា លើកលែងញញឹមដាក់គ្នារួមគ្នាសាងអំពើល្អ
IV.ធ្មេញសក់ក្រចកនិងស្បែក បានត្រឹមលម្អខាងក្រៅ ពេលដែលរូបកាយចាស់ទៅប្រួលប្រែមិនគង់វង្សទេ ដូច្នេះគួរចេះសង្វេគទាំងរូបយើងនិងរូបគេ លើលោកនេះគ្មានទេ ហឺ…ពាក្យថាអមតៈ
Written by: ឃ្លាំង កុម្ភៈ, យ៉ង់ ចន្ទនីតា