Lyrics

បងនឹកអូនណាស់ម្ចាស់ស្នេហ៍បងអើយ ចង់ជួបត្រាណត្រើយខ្លាំងណាស់ជីវ៉ា បងគេងមិនលក់ខ្វល់ពេញឱរ៉ា ដួងចិត្តឯកការនឹកដល់រូបស្រី បងនៅទីនេះអូននៅទីនោះ រូបបងចង់ហោះទៅនៅក្បែរថ្លៃ រូបអូននៅឆ្ងាយឆោមឆាយបងភ័យ គិតដល់ចរណៃចិត្តនៅមិនសុខ អានុស្សាវរីយ៍ (អានុស្សាវរីយ៍) គ្រាដែលកន្លង (គ្រាដែលកន្លង) បងនិងនួនល្អងធ្លាប់រួមសុខទុក្ខ តទៅថ្ងៃមុខតើពួកយើងរួមសុខទុក្ខទៀតបានទេ នឹកអូនខ្លាំងណាស់ចង់នៅក្បែរកាយអារម្មណ៍នៅឆ្ងាយខ្វល់ខ្វាយម្នាក់ឯង ចង់ឃើញមុខស្ងួនចង់ឮសម្លេង ខ្លាចអ្នកផ្សេងគេឆក់យកអូន បងគេងមិនលក់ព្រោះនឹកដល់ស្រី បិទភ្នែកស្រមៃឃើញតែរូបស្ងួន កាយឆ្ងាយចិត្តនឹករងាញ័រខ្លួនយប់ជ្រៅស្ងាត់សូន្យបងនឹករូបអូនណាស់ នឹកអូនខ្លាំងណាស់ចង់នៅក្បែរកាយអារម្មណ៍នៅឆ្ងាយខ្វល់ខ្វាយម្នាក់ឯង ចង់ឃើញមុខស្ងួនចង់ឮសម្លេង ខ្លាចអ្នកផ្សេងគេឆក់យកអូន បងគេងមិនលក់ព្រោះនឹកដល់ស្រី បិទភ្នែកស្រមៃឃើញតែរូបស្ងួន កាយឆ្ងាយចិត្តនឹករងាញ័រខ្លួនយប់ជ្រៅស្ងាត់សូន្យបងនឹក នឹកអូនខ្លាំងណាស់ចង់នៅក្បែរកាយអារម្មណ៍នៅឆ្ងាយខ្វល់ខ្វាយម្នាក់ឯង ចង់ឃើញមុខស្ងួនចង់ឮសម្លេង ខ្លាចអ្នកផ្សេងគេឆក់យកអូន បងគេងមិនលក់ព្រោះនឹកដល់ស្រី បិទភ្នែកស្រមៃឃើញតែរូបស្ងួន កាយឆ្ងាយចិត្តនឹករងាញ័រខ្លួនយប់ជ្រៅស្ងាត់សូន្យបងនឹករូបអូនណាស់
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out