Lyrics
បងនឹកអូនណាស់ម្ចាស់ស្នេហ៍បងអើយ
ចង់ជួបត្រាណត្រើយខ្លាំងណាស់ជីវ៉ា
បងគេងមិនលក់ខ្វល់ពេញឱរ៉ា
ដួងចិត្តឯកការនឹកដល់រូបស្រី បងនៅទីនេះអូននៅទីនោះ
រូបបងចង់ហោះទៅនៅក្បែរថ្លៃ រូបអូននៅឆ្ងាយឆោមឆាយបងភ័យ
គិតដល់ចរណៃចិត្តនៅមិនសុខ
អានុស្សាវរីយ៍ (អានុស្សាវរីយ៍) គ្រាដែលកន្លង (គ្រាដែលកន្លង)
បងនិងនួនល្អងធ្លាប់រួមសុខទុក្ខ តទៅថ្ងៃមុខតើពួកយើងរួមសុខទុក្ខទៀតបានទេ
នឹកអូនខ្លាំងណាស់ចង់នៅក្បែរកាយអារម្មណ៍នៅឆ្ងាយខ្វល់ខ្វាយម្នាក់ឯង
ចង់ឃើញមុខស្ងួនចង់ឮសម្លេង ខ្លាចអ្នកផ្សេងគេឆក់យកអូន
បងគេងមិនលក់ព្រោះនឹកដល់ស្រី បិទភ្នែកស្រមៃឃើញតែរូបស្ងួន
កាយឆ្ងាយចិត្តនឹករងាញ័រខ្លួនយប់ជ្រៅស្ងាត់សូន្យបងនឹករូបអូនណាស់

កាយឆ្ងាយចិត្តនឹករងាញ័រខ្លួនយប់ជ្រៅស្ងាត់សូន្យបងនឹក
នឹកអូនខ្លាំងណាស់ចង់នៅក្បែរកាយអារម្មណ៍នៅឆ្ងាយខ្វល់ខ្វាយម្នាក់ឯង
ចង់ឃើញមុខស្ងួនចង់ឮសម្លេង ខ្លាចអ្នកផ្សេងគេឆក់យកអូន
បងគេងមិនលក់ព្រោះនឹកដល់ស្រី បិទភ្នែកស្រមៃឃើញតែរូបស្ងួន
កាយឆ្ងាយចិត្តនឹករងាញ័រខ្លួនយប់ជ្រៅស្ងាត់សូន្យបងនឹករូបអូនណាស់
Lyrics powered by www.musixmatch.com