Top Songs By Ros Sereysothea
Credits
AUSFÜHRENDE KÜNSTLER:INNEN
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
Ouch Thourn
Komponist:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Lyrics
ខឹងណាស់ស្អបណាស់ នឹងវាសនាខ្ញុំ
ចិន្តាក្រៀមក្រំ ទ្រូងរែងកង្វល់
កើតលើមាសប្រាក់ គួរចាកអំពល់
តែ អកុសល
ដល់ក្ដីស្នេហ៍ខ្ញុំ មិនដូចប្រាថ្នា
រួមរស់នឹងប្រុស ដែលខ្ញុំមិនស្ម័គ្រ
ដូចយកច្រវ៉ាក់ រួបរឹតឱរ៉ា
ស្លាប់ប្រសើរជាង រស់រងទុក្ខា
ឱព្រេងវាសនា
ម្ដេចមិនមេត្តា ដល់ឱរ៉ាខ្ញុំ
ព្រះព្រហ្មលិខិត ទំនងជាខ្វាក់
បណ្ដោយឱ្យប្រាក់ ទាក់ចិត្តក្រមុំ
ស្នេហាលក់ដូរ មិនអាចបង្ខំ
ឱ្យដង្កូវជ្រាំ
គន្លងទន្ទ្រាំ លើរូបកាយស្រី
ចន្ទ្រាញញឹម ចំអកឱ្យខ្ញុំ
ទ្រូងឆេះក្ដៅងុំ ស្អប់ខ្ពើមលោកីយ៍
កម្មអីរួបនឹង ត្រកូលអប្រីយ៍
ជាតិមុខជាតិថ្មី
សូមជួបស្នេហ៍ស្រី ដូចក្ដីប្រាថ្នា
Lyrics powered by www.musixmatch.com