Lyrics

ខឹងណាស់ស្អបណាស់ នឹងវាសនាខ្ញុំ ចិន្តាក្រៀមក្រំ ទ្រូងរែងកង្វល់ កើតលើមាសប្រាក់ គួរចាកអំពល់ តែ អកុសល ដល់ក្ដីស្នេហ៍ខ្ញុំ មិនដូចប្រាថ្នា រួមរស់នឹងប្រុស ដែលខ្ញុំមិនស្ម័គ្រ ដូចយកច្រវ៉ាក់ រួបរឹតឱរ៉ា ស្លាប់ប្រសើរជាង រស់រងទុក្ខា ឱព្រេងវាសនា ម្ដេចមិនមេត្តា ដល់ឱរ៉ាខ្ញុំ ព្រះព្រហ្មលិខិត ទំនងជាខ្វាក់ បណ្ដោយឱ្យប្រាក់ ទាក់ចិត្តក្រមុំ ស្នេហាលក់ដូរ មិនអាចបង្ខំ ឱ្យដង្កូវជ្រាំ គន្លងទន្ទ្រាំ លើរូបកាយស្រី ចន្ទ្រាញញឹម ចំអកឱ្យខ្ញុំ ទ្រូងឆេះក្ដៅងុំ ស្អប់ខ្ពើមលោកីយ៍ កម្មអីរួបនឹង ត្រកូលអប្រីយ៍ ជាតិមុខជាតិថ្មី សូមជួបស្នេហ៍ស្រី ដូចក្ដីប្រាថ្នា
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out