Lyrics

ហត្ថាទើបបានអង្អែលទ្រូងស្រី ក្លិនខ្លួនជាប់នៅថ្មោងថ្មី ភក្តីពុំដែលនឿយណាយ បានសុខទាំងចិត្ត រួមរឹតឥតពាក្យដោះស្រាយ មិនចង់ឱ្យបងឃ្លាតឆ្ងាយ ឃ្លាតឆ្ងាយពីឱរា រូបកាយធ្លាប់កើយជាខ្នើយឧត្តម ជាខ្ទមក្រឡាបន្ទំ រណ្ដំញាប់ញ័រចិន្តា សំដីពីរោះ បបោសអង្អែលសោតា រៀមបានសាកសួរអូនថា ស្រណោះ ម្ចាស់ទ្រូងបង ឱផ្កាវាសនា បានបេះបានហើយ បានជាកៀកកើយ ឆ្លើយឆ្លង សូមឱ្យបានជួប រួមរស់នឹងបង ដូចក្តីបំណងដែលប៉ងប្រាថ្នា លោកអ្នកឧត្តមកុំមើលបំណាំ អាណិតមេត្តាជួយចាំ ខែឆ្នាំអាយុស្នេហា ដែលបានកើតហើយ ហែលឆ្លងផុតវដ្តសង្សារ ខំស្វែងរកដួងចិន្តា ដែននា វាសនាខ្ញុំ ឱផ្កាវាសនា បានបេះបានហើយ បានជាកៀកកើយ ឆ្លើយឆ្លង សូមឱ្យបានជួប រួមរស់នឹងបង ដូចក្តីបំណងដែលប៉ងប្រាថ្នា លោកអ្នកឧត្តមកុំមើលបំណាំ អាណិតមេត្តាជួយចាំ ខែឆ្នាំអាយុស្នេហា ដែលបានកើតហើយ ហែលឆ្លងផុតវដ្តសង្សារ ខំស្វែងរកដួងចិន្តា ដែននា វាសនាខ្ញុំ
Writer(s): Has Salan Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out