Lyrics

ចិត្តអូនសព្វថ្ងៃ មិនដែលចេះរសាយ ខំបំភ្លេច តើបំភ្លេចបងម្ដេចបាន ជាតិនេះមានកម្ម ចាំតែជួបបង ម្ដេចក៏ស្នេហ៍ស្នង មិនប្រាប់អូនឲ្យដឹង ឃើញភក្ត្រកាលណា ចិន្ដាអូនអាណិត សែនអាណិត ដ្បិតបងសុភាព រកប្រុសណាប្រៀប លើសរូបបងមិនបាន បើជាខកខាន ប្រាណនឹងលាសាងផ្នួស ឱ្យអូនមមៃ អ្វីៗបានទាំងអស់ ឱ្យតែប្រុស នៅនែបនិត្យជិតរូបអូន អូនសូមសច្ចា រក្សាភក្ដី ឥតបែកពីរបី ឱ្យបងព្រួយបារម្ភ ឃើញភក្ត្រកាលណា ចិន្ដាអូនអាណិត សែនអាណិត ដ្បិតបងសុភាព រកប្រុសណាប្រៀប ដូចរូបបងមិនបាន បើជាខកខាន ប្រាណនឹងលាសាងផ្នួស ឱ្យអូនមមៃ អ្វីៗបានទាំងអស់ ឱ្យតែប្រុស នៅនែបនិត្យជិតរូបអូន អូនសូមសច្ចា រក្សាភក្ដី ឥតបែកពីរបី ឱ្យបងព្រួយបារម្ភ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out