Lyrics

មេឃមីស្រទុំ ភ្នំខៀវស្រងាត់ ហ្វូងពពករសាត់ ហើរកាត់ផ្ទៃនភា សូរិយារៀបខ្លួនចូលពួននិន្ទ្រា ធម្មជាតិនានា កំព្រាសោកស្តាយរស្មី អង្គុយបីកូនតោងក្បូនសង្ឃឹម ត្រើយលាឆ្ងាយសន្លឹម ញញឹមចាំស្រែកថ្មី អកចាំសំបុកព្រោះទុកចិត្តប្តី ស្នេហានាងកង្រី ភក្តីលុះសូន្យសង្ខា ប្តីអើយ!ប្តី រឿងអ្វីក៏ដាច់អាល័យមេត្តា ទុកឱ្យខ្ញុំកំព្រា រងារវេទនាខ្លោចផ្សា វិលជួបគ្នា ផ្តើមដោះសារជីវិត ថ្ងៃនេះចង្កៀងច្រៀងសួររកបង ខ្នើយគ្រែថែគូគ្រង សារសងសុំដួងចិត្ត បើក្ស័យឥឡូវអូនសូមនៅជិត ទោះប្រាណខានឱបរឹត ចាំគិតទៅជាតិក្រោយទៀត ប្តីអើយ!ប្តី រឿងអ្វី? ក៏ដាច់អាល័យមេត្តា ទុកឱ្យខ្ញុំកំព្រារងារវេទនាខ្លោចផ្សា វិលជួបគ្នា ផ្តើមដោះសារជីវិត ថ្ងៃនេះចង្កៀងច្រៀងសួររកបង ខ្នើយគ្រែថែគូគ្រង សារសងសុំដួងចិត្ត បើក្ស័យឥឡូវអូនសូមនៅជិត ទោះប្រាណខានឱបរឹត ចាំគិតទៅជាតិក្រោយទៀត
Writer(s): Sameang Rithy Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out