Songteksten

តើអូននាងមកពីណាបងមើលដូចស្អាតអស្ចារ្យ ជានារីទាន់សម័យ ចង់ចូលជិតចង់ជាប់និស្ស័យអូនស្អាតហើយទាន់សម័យ អូនល្អលើសនារីដទៃ ហូបទឹករាល់ថ្ងៃតែមិនឈ្លក់ ឥឡូវនេះបងមកទក់ឈ្លក់នឹងស្នេហ៍ពិសី ចូលព្រៃAmazon មិនវង្វេងឥឡូវនេះបងបែកឆ្វេងបងវង្វេងនឹងស្នេហ៍ស្រី
បើសិនជាអូនស្រស់មិនយល់ទាស់ បងចង់ហៅអូនចូលរាំបទចម្រៀងបងទើបធ្វើថ្មី ឬក៏អូនមិនទាន់ជឿចិត្តបង ទាល់អូនឡើងរាំម្តងទើបអូនដឹងថាអេមណាស់ស្រី
ចៃដន្យចូលឆ្នាំជួបគ្នាម្តង អូនកុំលេងស្ទាយ៍ស្ទីលដាក់បងកុំឱ្យដាច់សេវាព្រោះស្នេហាបងconnecting ជាមួយអូន ម៉េចក៏អូននៅមើលរំលងកំលោះសង្ហានៅក្បែររបងអ្នកភូមិក៏គាត់សរសើរបងកំលោះស្មោះស្នេហ៍មានមួយហ្នឹងផង
ល្បីអូនជាក្រមុំលេងស្ទាយ៍គឺដូចស្រស់ឆោមឆាយ
អូនលេងស្ទាយ៍អីគេពិសី បើតាមបងឮអូនពូកែរាំ
ចាំបាច់អីធ្វើមុខមាំ ដូចកាចខ្លាំងម្ល៉េះទេណាស្រី
មានអីមើលទៅដូចរាំទំនង តែឆ្ងល់ពេលរាំម្តងៗ អូនចូលចិត្តបែរខ្នងម្ល៉េះចរណៃ ខ្លាំងដែរអូនរាំពីព្រឹកដល់ថ្ងៃធ្វើឱ្យបងមាននិស្ស័យ ចង់សុំម៉ែលក់គោក្របី
បើសិនជាអូនស្រស់មិនយល់ទាស់ បងចង់ហៅអូនចូលរាំបទចម្រៀងបងទើបធ្វើថ្មី ឬក៏អូនមិនទាន់ជឿចិត្តបង ទាល់អូនឡើងរាំម្តង
ទើបអូនដឹងថាអេមណាស់ស្រី
Written by: Sovath Monivann, ខាយ លី
instagramSharePathic_arrow_out