Songteksten

ចង់មានប្រពន្ធមួយ បើបានមែនខ្ញុំនឹងលែងព្រួយ
ទុកគ្រាន់ពេលយប់ជ្រៅឱ្យពាលពៅអូនជួយដណ្តប់ភួយ ចង់មានប្រពន្ធមួយបើបានមែនខ្ញុំនឹងលែងព្រួយបានអូនជួយម៉ាស្សាខ្នងណាស្នេហ៍ស្នងគេងពូកតែមួយ
ពេលយល់សប្តិពេលយល់សូង ដូចមានអីកន្រ្តាក់បេះដូងក្រោកព្រឹកឡើងសើមអស់ខ្នើយភួយ ភ្ញាក់ព្រឺតខ្លួនមានតែមួយ
ចង់បានអ្នកនៅក្បែរ
ចង់បានអ្នកមើលថែ
ចង់បានអ្នកនៅក្បែរ
ចង់បានអ្នកមើលថែ
រងាយូរពេកស្ពឹកជើងស្ពឹកដៃ បានជាស្គាល់គ្នាយើងភ្ជាប់ចំណងភ្ជាប់និស្ស័យ កុំគិតយូរពេកណាកែវស្រស់ពិសី កុំឱ្យអាយុច្រើនខាតពេលណាចរណៃបើការជាមួយបងយកកូនពីរបី មិនសាមញ្ញពេកទេអនាគតបងសេដ្ឋី
ចង់បានអ្នកនៅក្បែរ
ចង់បានអ្នកមើលថែ
ចង់មានប្រពន្ធមួយ បើបានមែនខ្ញុំនឹងលែងព្រួយ
ទុកគ្រាន់ពេលយប់ជ្រៅឱ្យពាលពៅអូនជួយដណ្តប់ភួយ ចង់មានប្រពន្ធមួយបើបានមែនខ្ញុំនឹងលែងព្រួយបានអូនជួយម៉ាស្សាខ្នងណាស្នេហ៍ស្នងគេងពូកតែមួយ
គេចង់បានប្រពន្ធពីរគេចង់បានប្រពន្ធបី
តែបងចង់បានតែចរណៃ គេងយប់ឡើងមានអូនដណ្តប់ភួយ ស្កប់ស្កល់ហើយបងមានអូនមួយ
ចង់បានអ្នកនៅក្បែរ
ចង់បានអ្នកមើលថែ
ចង់បានអ្នកនៅក្បែរ
ចង់បានអ្នកមើលថែ
រងាយូរពេកស្ពឹកជើងស្ពឹកដៃ
បានជាស្គាល់គ្នាយើងភ្ជាប់ចំណងភ្ជាប់និស្ស័យ កុំគិតយូរពេកណាកែវស្រស់ពិសី កុំឱ្យអាយុច្រើន ខាតពេលណាចណៃ បើការជាមួយបងយកកូនពីរបី មិនសាមញ្ញពេកទេអនាគតបងសេដ្ឋី
ចង់បានអ្នកនៅក្បែរ
ចង់បានអ្នកមើលថែ
ចង់មានប្រពន្ធមួយបើបានមែនខ្ញុំនឹងលែងព្រួយ
ទុកគ្រាន់ពេលយប់ជ្រៅឱ្យពាលពៅអូនជួយដណ្តប់ភួយ ចង់មានប្រពន្ធមួយបើបានមែនខ្ញុំនឹងលែងព្រួយបានអូនជួយម៉ាស្សាខ្នងណាស្នេហ៍ស្នងគេងពូកតែមួយ
ចង់មានប្រពន្ធមួយបើបានមែនខ្ញុំនឹងលែងព្រួយ
គ្រាន់បានអូនកោសខ្យល់ មើលថែបងចិត្តមួយថ្លើមមួយ បើមានប្រពន្ធមួយខ្ញុំលែងគិតខ្ញុំលែងព្រួយ បើបងបានអូនមែនការរួចហើយនៅផ្ទះតែមួយ
Written by: Sovath Monivann, ខាយ លី
instagramSharePathic_arrow_out