Songteksten

សម្លឹង មើលមេឃក្នុងពេលរាត្រី
ដួងព្រះចន្ទ ទើបរះថ្មី
រស្មី គួរចាប់ចិត្តចេតនា
ចន្ទ្រារះហើយ ចន្ទ្រារះហើយ
មិនបង្អង់ឡើយ នាំគ្នាគយគន់
ចិត្តត្រេកចង់បាន ចន្ទស្រស់ស្រទន់
ឱ!ព្រះចន្ទ តើវាសនាបានទៅលើអ្នកណា?
ចន្ទ្រារះថ្មី ចន្ទ្រារះថ្មី
ដឹងដែរឬអី រឿងក្ដីស្នេហា?
រាល់ថ្ងៃមនុស្សលោក ទុក្ខសោកខ្លោចផ្សា
ព្រោះប្រាថ្នាចង់បាន ចន្ទថ្លាជាគូកៀកកើយ
ចន្ទអើយ! ចន្ទល្អអ្វីម្ល៉េះ?
ទ្រូងស្ទើរប្រេះធ្លាយឥឡូវហើយ
លួចស្រឡាញ់ចន្ទមិនដឹងឡើយ
ឱ! ព្រះចន្ទអើយ យល់ចិត្តខ្ញុំផង
ខ្ញុំសូមអង្វរ ខ្ញុំសូមអង្វរ
សូមព្រះចន្ទល្អ កុំចររំលង
កុំបំភ្លេចខ្ញុំ ដែលខំបំណង
គេងគិតផ្សង ថាផ្ញើកម្រង វាសនានឹងចន្ទ
ខ្ញុំសូមអង្វរ ខ្ញុំសូមអង្វរ
សូមព្រះចន្ទល្អ កុំចររំលង
កុំបំភ្លេចខ្ញុំ ដែលខំបំណង
គេងគិតផ្សង ថាផ្ញើកម្រង វាសនានឹងចន្ទ
ចន្ទ្រារះហើយ
ឱ!ព្រះចន្ទអើយ
តើរះក្នុងចិត្តអ្នកណា?
Written by: Sinn Sisamouth, Svay Sam Eua, Voy Ho
instagramSharePathic_arrow_out