Topsongs van Sinn Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
Samneang Rithy
Komponist:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Songteksten
ឱ! ផ្សែងបារី
ដែលស្រីនាងផ្លុំចោល
អណ្ដែតត្រសែតបោល
តែលតោលគ្មានទីដៅ
មាសអឺយ! អឺ! មាសស្នេហ៍
បងថែយូរទៅ
ម្ដេចក៏ស្រីពៅ
ឱ្យបងខ្លោចផ្សា?
ឱ! ខ្សែចាប៉ី
ដែលស្រីនាងផ្ដាច់ចោល
អណ្ដែតត្រសែតតោល
ម្ដេចក៏ដាច់មេត្តា?
បើខុសព្រោះខ្ញុំ
ខ្ញុំក៏មិនថា
គួរណាស់អឺ! វាចា
ប្រាប់បងមួយម៉ាត់
ស្ដាយណាស់ពាក្យសម្បថ
ស្រីក្បត់ចោលទៅ
គំរូអាស្រូវដល់អស់ញាតិស្រី
ឱ! ល្បែងស្នេហា
ឫស្យាអប្រិយ
អ្នកមានជោគជ័យ
លើក្ដីស្មោះហើយ
បើអូនព្រាត់ស្លាប់
បងកាត់ចិត្តបួស
នេះគឺអូនព្រាត់រស់
ឈ្មោះជាស្រីចិត្តអឺ! ចើក
បើកសោសុវណ្ណ
ឱ្យដង្កូវជ្រាំ
រុករានអឺ! ទន្ត្រំបំប៉នតណ្ហា
ស្ដាយណាស់ពាក្យសម្បថ
ស្រីក្បត់ចោលទៅ
គំរូអាស្រូវដល់អស់ញាតិស្រី
ឱ! ល្បែងស្នេហា
ឫស្យាអប្រិយ
អ្នកមានជោគជ័យ
លើក្ដីស្មោះហើយ
បើអូនព្រាត់ស្លាប់
បងកាត់ចិត្តបួស
នេះគឺអូនព្រាត់រស់
ឈ្មោះជាស្រីចិត្តអឺ! ចើក
បើកសោសុវណ្ណ
ឱ្យដង្កូវជ្រាំ
រុករានអឺ! ទន្ត្រំ
បំប៉នតណ្ហា
Written by: Samneang Rithy