Songteksten

I-ម៉ែពុកចាំកូនចាំផ្លូវរាល់ថ្ងៃ ចាំកូនប្រុសស្រីឆ្លៀតមកលេងផ្ទះ ម៉ែពុកចាស់ហើយ ភ្លេចភ្លាំងច្រើនណាស់ តែនៅចាំច្បាស់មុខកូនៗគ្រប់គ្នា
II-ចង់ឃើញមុខកូនចង់ឱបកូនភ្ងា ទោះចាស់ជរាក៏នៅស្រឡាញ់ បារម្ភពីសុខ ទុក្ខកូនសម្លាញ់ មានអាហារឆ្ងាញ់តែងនឹកដល់កូន
R-ឆ្លៀតខ្លះផង ឆ្លៀតផងបាយជុំម៉ែពុក វេលាទៅមុខម៉ែពុកកាន់តែចាស់ហើយ ត្រចៀកឡើងថ្លង់ សក់ស្កូវភ្នែកស្រវាំងហើយ គ្មានពេលច្រើនឡើយ រស់នៅជួបជុំកូនៗ
III-ព្រោះតែជីវភាពទើបឆ្ងាយគ្រួសារ តែកុំភ្លេចណាអ្នកមានព្រះរស់ ធ្លាប់បញ្ចុកបាយអ្នកតាំងពីតូច កុំរវល់រហូតភ្លេចពុកម៉ែ
Written by: ឃ្លាំង កុម្ភៈ, ទ្រី សក្កដា
instagramSharePathic_arrow_out