Songteksten

I-អង្គុយវាលស្រែសម្លឹងទៅឆ្ងាយ នឹកដល់រូបឆោមឆាយ ធ្លាប់រស់ជួបជុំនឹងបង យើងទាំងពីរនាក់ ស្មោះស្ម័គ្រនឹងគ្នាកន្លង មិនដែលមានចិត្ដមួហ្មង ធ្វើឱ្យនួនល្អងស្រក់ទឹកនេត្រា
II-សួរផ្គរដើមខែនឹកដល់ចរណៃ បងស្រណោះដៃស្រី ធ្លាប់តែនែបនិត្យប្រលែង ខ្ទមតូចប្រក់ស្លឹក ភ្លៀងធ្លាក់បន្ទរជាភ្លេង រណ្តំដួងចិត្តចំបែង ពិបាកថ្លាថ្លែងស្ដីពុំរួចឡើយ
R-ពេលនេះម្អមស្រែ នៅតែចាំអូនជានិច្ច ចាំរាល់ពាក្យពេចន៍ ដែលយើងធ្លាប់បានសន្យា សាយ័ណ្ហព្រាត់ស្នេហ៍ មាសមេឃ្លាតស្រែចម្ការ ពេលនេះអូននៅទីណា សាយ័ណ្ហសន្យាចាំផ្លូវពិសី
III-សូមអូនវិលវិញ វិលមករកបង នឹកណាស់នួនល្អង ចិត្តបងប៉ងស្ម័គ្រតែស្រី បើមិនបានអូន រូបបងសូមស្ម័គ្រក្សិណក្ស័យ ប្រកាសស្រែកប្រាប់មេឃដី ជាតិនេះស្មោះស្រីលុះថ្ងៃអវសាន្ត
Written by: ឃ្លាំង កុម្ភៈ, ស៊ឹម សុភ័ណ្ឌ, ឧត្តម ភ្លេង
instagramSharePathic_arrow_out