Songteksten

I-ចងការៗម៉ែក្មេក(x2) ព្រោះតែអត់លុយពេកមិនដឹងត្រូវធ្វេីយ៉ាងណា ម៉ែប្រាប់ឱ្យខ្ញុំនេះលក់ដី បុន្តែដីនោះនៅឯណា? បេីរាល់ថ្ងៃដេីរតែទាត់ខ្យល់មិនទៅរវល់នឹងរឿងស្រែចំការ តែម៉ែមិនបាច់ភ័យទេចាំកូនសារេទាំងដេីមទាំងការ
II ជម្រាបសួរកូនមកនេះកូនរាងសមគួរ ដេីរឱនតិចៗព្រោះកូនមានការ កូនស្រឡាញ់កូនម៉ែពេកក្រៃ តែមិនហ៊ានលកលៃសួររឿងខាន់ស្លារ តេីម៉ែគិតយ៉ាងម៉េចដែរ បេីសិនជាកូននេះចង់ធ្វេីកូនប្រសា តែទាស់កូនមិនទាន់មានលុយ អង្គុយធ្វេីមុខស្អុយមិនដឹងធ្វេីយ៉ាងណា កូនដឹងច្បាស់ថាកូនម៉ែសល់តែមួយដឹងតាំងពីបទមុនកូនអុីលក់ចាប់ហួយ ឥឡូវរកបានវិធីល្អហេីយសម្រេចថាចឹងហើយទេីបកូនមិនសូវព្រួយ ជាងបទមុនៗ យ៉ាស់ងេីបពីគ្រុនហេីយស្រវេស្រវា ទៅរកមីអូនមិនមែនកាន់ដបស្រា ថាទៅរកមីអូនមិនមែនកាន់ដបស្រា…
Vin Trapz
អត់លុយពេកមិនដឹងត្រូវថាធ្វេីយ៉ាងណា បែកគំនិតគិតថាចង់ចងការ រត់ទៅប្រាប់ម៉ែក្មេកក្រែងលវាបាត់ Stress ម៉ែលាន់មាត់ថា អានេះវាគិតអីចេះ ការងារមិនព្រមធ្វេី គិតតែដេីរទាត់ខ្យល់ មិនព្រមរកលុុយដេកចាំសំណាងមកដល់ គាត់ស្រែកច្បាស់ៗ ថាវាពុលអេីយពុលៗៗ..មិនដឹងវាគិតអីទេ
ម៉ែអេីយម៉ែ ម៉ែអាណិតកូនផង កូនទាល់ពេក សុំតែគ្រានេះម្តង ខំនោះខំកូននេះខំរាល់ថ្ងៃ នៅតែគ្មានបានអីនៅតែជាប់ចំណង ម៉ែសាកគិតមេីល បេីប្រថុយមួយក្តា ចំណេញបានកូនប្រសា ទុកជួយច្របាច់ខ្នង ថាមិនត្រូវក្លាយជាឧកញ៉ាផង និយាយពីថាគឺអេមណាស់ !
*ចងការៗម៉ែក្មេក(x2) ព្រោះតែអត់លុយពេកមិនដឹងត្រូវធ្វេីយ៉ាងណា ម៉ែប្រាប់ឱ្យខ្ញុំនេះលក់ដី បុន្តែដីនោះនៅឯណា? បេីរាល់ថ្ងៃដេីរតែទាត់ខ្យល់មិនទៅរវល់នឹងរឿងស្រែចំការ តែម៉ែមិនបាច់ភ័យទេចាំកូនសារេទាំងដេីមទាំងការ
Written by: ប៉ុន សុវីន
instagramSharePathic_arrow_out