Songteksten

មើលមេឃ ពណ៌ក្រហមឆ្អៅ
គន់មើលភ័ក្រពៅ
ថ្លៃអើយពណ៌ក្រហមខ្ចី
មើលមេឃពណ៌ក្រហមឆ្អៅ
គន់មើលភ័ក្រពៅ
ថ្លៃអើយពណ៌ក្រហមខ្ចី
បងខំសម្លឹងសព្វជើងដៃ
ពីព្រឹកទល់ថ្ងៃ នៅមិនទាន់អស់ចិត្ត
មើលមេឃ មេឃខ្ពស់អនេក
ទ្រូងអើយស្ទើរបែក
ព្រោះតែលួចស្នេហ៍ស្រីពិត
មើលមេឃ មេឃខ្ពស់អនេក
ទ្រូងអើយស្ទើរបែក
ព្រោះតែលួចស្នេហ៍ស្រីពិត
ផ្កាអើយអើយផ្កា ផ្កាប្រលិត
ស្រលាញ់ពេញចិត្ត នៅតែមិនមេត្តា
មើលមេឃ មេឃក្រហមឆ្អៅ
គន់មើលភ័ក្រពៅ
ថ្លៃអើយពណ៌ក្រហមខ្ចី
មើលមេឃពណ៌ក្រហមឆ្អៅ
គន់មើលភ័ក្រពៅ
ថ្លៃអើយពណ៌ក្រហមខ្ចី
បងខំសម្លឹងសព្វជើងដៃ
ពីព្រឹកទល់ថ្ងៃ នៅមិនទាន់អស់ចិត្ត
មើលមេឃ មេឃខ្ពស់អនេក
ទ្រូងអើយស្ទើរបែក
ព្រោះតែលួចស្នេហ៍ស្រីពិត
មើលមេឃ មេឃខ្ពស់អនេក
ទ្រូងអើយស្ទើរបែក
ព្រោះតែលួចស្នេហ៍ស្រីពិត
ផ្កាអើយ អើយផ្កាផ្កាប្រលិត
ស្រលាញ់ពេញចិត្ត នៅតែមិនមេត្តា
មើលមេឃ មេឃខ្ពស់អនេក
ទ្រូងអើយស្ទើរបែក
ព្រោះតែលួចស្នេហ៍ស្រីពិត
មើលមេឃ មេឃខ្ពស់អនេក
ទ្រូងអើយស្ទើរបែក
ព្រោះតែលួចស្នេហ៍ស្រីពិត
ផ្កាអើយ អើយផ្កាផ្កាប្រលិត
ស្រលាញ់ពេញចិត្ត នៅតែមិនមេត្តា
ស្រលាញ់ពេញចិត្ត នៅតែមិនមេត្តា
Written by: Sinn Sisamouth
instagramSharePathic_arrow_out