Songteksten

ឱ! ឱ! ស្នេហ៍អឺយ!
ផ្អែមគ្មានអ្វីឡើយប្រៀបបាន
លោកដូចវិមានសួគ៌ឋាន
សុខក្សេមក្សាន្តពន់ពេកក្រៃ
ស្នេហ៍ប្រៀបបានទឹកឃ្មុំ
ប្រោះព្រំជីវិត ឱ្យសុខពិតក្នុងហឫទ័យ
ត្រូវកាមទេពចាំ ទាក់ទាញនូវក្ដីស្រមៃ
ដូចបំណងដែលបងប្រាថ្នា
ស្នេហាធំជាងអ្វីៗទាំងអស់
ខំស្មោះបូជាស្រែកហៅ
ឱ្យស្នេហ៍និត្យនៅកៀកកើយ
ឱ! ឱ! ស្នេហ៍ស្និទ្ធ ស្នេហ៍កុំរសាត់ទៅឆ្ងាយ
និត្យនៅគ្រាន់បានសប្បាយ សប្បាយរហូតទៅ
ស្នេហាធំជាងអ្វីៗទាំងអស់
ខំស្មោះបូជា ស្រែកហៅ
ឱ្យស្នេហ៍និត្យនៅកៀកកើយ
ឱ! ឱ! ស្នេហ៍អឺយ!
ហ៊ឺមៗៗៗៗៗ...
ហ៊ឺមៗៗៗៗៗ...
ស្នេហ៍ជាប់រហូតទៅ...
Written by: Has Salan, Kim Sam Ell, Long Bovith, Mer Bun, Sinn Sisamouth, Sive Sun, Svay Sam Eua, Voy Ho
instagramSharePathic_arrow_out