Songteksten

អ្នកប្ដីសង្គម ល្មមដឹងខ្លួនហើយ
ភីសាវង់ៗ អ្នកបងអើយ
ម្ដេចធ្វើកន្តើយ នៅស្ងៀមដល់ណា
នៅស្ងៀមដល់ណា
អង្គុយសំកុក ធ្វើមុខដូចឆ្មា
ភីសាវង់ៗ អ្នកបងអើយ
គ្មានចេះស្នេហា
ដូចប្តីគេសោះ ដូចប្ដីគេសោះ
កុំពោលផ្ដេសផ្ដាស ពាក្យមិនពិរោះ
ភីសាវង់ៗ នែ៎អូនអើយ
មិនចេះសង្គ្រោះ
ដល់រូបឱប្ដីផង ដល់រូបឱប្ដីផង
ប្រយ័ត្នយប់ហ្នឹង បងចាប់វាយចង
ភីសាវង់ៗ នែ៎អូនអើយ
វាយបី បួនដង
ចងដាក់ឱក្នុងមុង ចងដាក់ឱក្នុងមុង
គ្មានកូនមួយសោះ ចំជាប្រុសល្ងង់
ភីសាវង់ៗ អ្នកបងអើយ
ឬមួយជង្គង់
រលុងអស់ហើយ រលុងអស់ហើយ
ទ្រូងអូនឯណេះ ម្ដេចប្រុសមិនកើយ
ភីសាវង់ៗ អ្នកបងអើយ
ប្ដីសម្លាញ់ អ្ហើយ
ទុកវាធ្វើអ្វី ទុកវាធ្វើអ្វី
បងខំសឹងស្លាប់ ទាំងយប់ទាំងថ្ងៃ
ភីសាវង់ៗ នែ៎អូនអើយ
ទាស់តែ អាម៉ាប់ស្រី
អូនធាត់ឱខ្លាំងពេក អូនធាត់ឱខ្លាំងពេក
ចំណែករូបបង ដូចកញ្ចាញ់ចេក
ភីសាវង់ៗ នែ៎អូនអើយ
ព្រោះបង ប្រឹងពេក
ក្មេងៗ មិនហ៊ាននៅ ក្មេងៗ មិនហ៊ាននៅ
ចង់លែងក្បាលចោល ទុកតែត្រឹមភ្លៅ
ភីសាវង់ៗ អ្នកបងអើយ
អធ្រាត្រ យប់ជ្រៅ
គ្រាន់ស្ទាបកម្សាន្ដ គ្រាន់ស្ទាបកម្សាន្ដ
អូនលែងតែក្បាល អូនទុកតែប្រាណ
ភីសាវង់ៗ អ្នកបងអើយ
បានឬ មិនបាន
ប្រុសឆ្លើយ មកចុះ ប្រុសឆ្លើយមកចុះ
ខំប៉ុណ្ណឹងដែរ បែទៅជាខុស
ភីសាវង់ៗ នែ៎អូនអើយ
ធ្វើម្ដេច រូបប្រុស
បងស្គម ឱខ្លាំងពេក បងស្គម ឱខ្លាំងពេក
ទិញសាច់គោថែមឱ្យទាន់ ព្រឹកស្អែក
ភីសាវង់ៗ នែ៎អូនអើយ
សូមអូន កុំស្រែក
ឱ្យបង ឱខ្មាសគេ ឱ្យបងឱខ្មាសគេ
ឱ្យបងឱខ្មាសគេ
Written by: Musique Popular, Various Artists, Voy Ho
instagramSharePathic_arrow_out