Topsongs van Sinn Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
Pen Ran
Künstler:in
KOMPOSITION UND LIEDTEXT
Sinn Sisamouth
Songwriter:in
PRODUKTION UND TECHNIK
Cambodian Vintage Music Archive
Produzent:in
Songteksten
អុំទូកអុំទូក ក្នុងបឹង
ឱ! កែវព្រលឹង មើលផ្កាព្រលឹត
ផ្កាឈូក ដូចស្រីស្នេហ៍ស្និទ្ធិ
ឯផ្កាព្រលឹត ដូចជារៀមបង
ផ្កាឈូក ដូចស្រីស្នេហ៍ស្និទ្ធិ
ឯផ្កាព្រលឹត ដូចជារៀមបង
អុំទូកអុំទូក តិចតិច
អូនលូកដៃក្ដិច ប្រុសកុំសៅហ្មង
អូនក្ដិច ហើយអង្អែលផង
ប្រុសកុំសៅហ្មង នឹងអូនណាថ្លៃ
អូនក្ដិច ហើយអង្អែលផង
ប្រុសកុំសៅហ្មង នឹងអូនណាថ្លៃ
អុំទូកអុំទូក លឿនលយ
គន់មើលពីក្រោយ គួរឱ្យបេតី
ចិត្តបង បំណងលើស្រី
អូនកុំសង្ស័យ ថាបងបែកចិត្ត
ចិត្តបង បំណងលើស្រី
អូនកុំសង្ស័យ ថាបងបែកចិត្ត
អុំទូកអុំទូក ក្នុងបឹង
ឱ! ប្រុសព្រលឹង មើលផ្កាព្រលឹត
ផ្កាឈូក ដូចប្រុសស្នេហ៍ស្និទ្ធិ
ឯផ្កាព្រលឹត ដូចស្រីនួនល្អង
ផ្កាឈូក ដូចប្រុសស្នេហ៍ស្និទ្ធិ
ឯផ្កាព្រលឹត ដូចជាស្រីនួនល្អង
អុំទូអុំទូក តិចតិច
បងលូកដៃក្ដិច អូនកុំសៅហ្មង
បងក្ដិច ហើយអង្អែលផង
អូនកុំសៅហ្មង នឹងអូនណាថ្លៃ
បងក្ដិច ហើយអង្អែលផង
អូនកុំសៅហ្មង នឹងអូនណាថ្លៃ
អុំទូកអុំទូក លឿនលយ
គន់មើលពីក្រោយ គួរឱ្យបេតី
ចិត្តអូន បំណងលើថ្លៃ
ប្រុសកុំសង្ស័យ ថាអូនបែកចិត្ត
ចិត្តអូន បំណងលើថ្លៃ
ប្រុសកុំសង្ស័យ ថាអូនបែកចិត្ត
អុំទូកអុំទូក លឿនលយ
គន់មើលពីក្រោយ គួរឱ្យបេតី
ចិត្តខ្ញុំ បំណងលើថ្លៃ
អ្នកកុំសង្ស័យ ថាខ្ញុំបែកចិត្ត
ចិត្តខ្ញុំ បំណងលើថ្លៃ
អ្នកកុំសង្ស័យ ថាខ្ញុំបែកចិត្ត
Written by: Sinn Sisamouth