Songteksten

ចំការទុរេន សែនអ្នកតាភ្នំអើយ
អូរតូចបឹងធំ ទ្រនុំត្បូងថ្ម
ថាប៉ាតភ្នំយ៉ាត ទឹកធ្លាក់ឈូឆរ
វាលព្រាហ្មណ៍កេសរ ភ្នំបរយីខា
ក្រុងទេពនិម្មិត ដួងចិត្តប៉ៃលិនអើយ
ត្បូងពេជ្រឆ្អៅឆ្អិន ក្រាលពេញពសុធា
យើងរត់ចោលស្រុក មកផ្សងវាសនា
មាតាបិតា លែងរាប់រាក់ទាក់អើយ
ប៉ៃលិន នេះហើយ ជាខ្នើយជីវិត
ខ្ទមយើងសង់ជិត មាត់អូរតាប្រាក់
ស្ពានយោលអកយាម រៃយំអួលអាក់
ចានមួយពីរនាក់ រួមរក្សលុះក្ស័យ
ស្រាប់តែថ្ងៃនេះ បាត់អូនពីខ្ទមអើយ
ភ្នំយ៉ាតឈឺស្គម យំរកចរណៃ
ស្ពានយោលដាច់ខ្សែ កុងសែរីងរៃ
ប្រហែលចរណៃ មានថ្មីទៀតហើយ អើយ
ប៉ៃលិន នេះហើយ ជាខ្នើយជីវិត
ខ្ទមយើងសង់ជិត មាត់អូរតាប្រាក់
ស្ពានយោលអកយាម រៃយំអួលអាក់
ចានមួយពីរនាក់ រួមរក្សលុះក្ស័យ
ស្រាប់តែថ្ងៃនេះ បាត់អូនពីខ្ទម អើយ
ភ្នំយ៉ាតឈឺស្គម យំរកចរណៃ
ស្ពានយោលដាច់ខ្សែ កុងសែរីងរៃ
ប្រហែលចរណៃ មានថ្មីទៀតហើយ អើយ
Written by: Kong Bunchhouen, Sinn Sisamouth
instagramSharePathic_arrow_out