Songteksten

យូរថ្ងៃ យូរខែ យូរឆ្នាំ កន្លងផុតទៅ
តែចិត្តបងនៅ មើលទៅគ្មានពីរទៅណា
ក្នុងទ្រូងរុះរោយ ដូចជាបុប្ផា
ឬសស្លឹករុក្ខា ក្រៀមស្វិតដោយដី
ដួងចិត្តស៊ូទ្រាំ រង់ចាំជួបគ្រប់ សាយបាត
មើលចំខ្នះខ្នាត ប្រៀបបាន នឹងពេជ្រចរណៃ
មហាសមុទ្រធំរៀមថែទាំទុក
ជូនស្រី នៅថ្ងៃថ្លៃវិលមកបង
នឹកគ្រាថ្នាក់ថ្នមស្នេហ៍ស្និទ្ធ
ក្តិចខ្ញាំ ឱបរឹតត្រកង
រុញច្រានរឹតប្រាណ ក្សាន្តឆ្លើយឆ្លង
នួនល្អងបងឱ្យ គេងកើយហត្ថា
លុះដល់រដូវ រដូវត្រូវតាកំណត់
ដែលបានសន្មត ស្បែស្បថទាំងចិត្តសច្ចា
ឥឡូវបានជួប ដូចក្តីប្រាថ្នា
វាចាថាស្ម័គ្រ លុះគ្រាក្ស័យអើយ
នឹកគ្រាថ្នាក់ថ្នមស្នេហ៍ស្និទ្ធ
ក្តិចខ្ញាំ ឱបរឹតត្រកង
រុញច្រានរឹតប្រាណ ក្សាន្តឆ្លើយឆ្លង
នួនល្អងបងឱ្យ គេងកើយហត្ថា
លុះដល់រដូវ រដូវត្រូវតាកំណត់
ដែលបានសន្មត ស្បែស្បថទាំងចិត្តសច្ចា
ឥឡូវបានជួប ដូចក្តីប្រាថ្នា
វាចាថាស្ម័គ្រ លុះគ្រាក្ស័យអើយ
វាចាថាស្ម័គ្រ លុះគ្រាក្ស័យអើយ
Written by: Sisamouth Sinn
instagramSharePathic_arrow_out