Songteksten

បើជាវាសនា គង់មានរំពឹង
បានកែវព្រលឹង ប្រលោមស្នេហ៍ស្និទ
បើសំណាងមានគង់បានវរមិត្រ
វរមិត្ររួមរិត ជួបចិត្តឱរ៉ា
បើជាវាសនា គង់បានវរលក្ខណ៍
មករួមថ្នមថ្នាក់អស់ពីចិន្ដា
បើសំណាងមាន គង់បានកន្និដ្ឋា
កន្និដ្ឋាមករួមវាសនានឹងបង
ចំណែកចិត្តរៀម ក្រៀមក្រំចំបែងរាល់ថ្ងៃ
ខ្លាចក្រែងចិត្តស្រី ឥតក្ដីបំណង
មកដល់រូបបង
ដែលផ្សងចាំចងនួន ល្អងយូរហើយ យូរហើយ
បើសិនវាសនា គង់បានស្រស់ស្រី
មកថ្នាក់ថ្នមបីជា គូរកៀកកើយ
រៀមសូមសច្ចាប្រាប់ស្រស់ត្រាណត្រើយ
ថាអូននេះហើយជាវាសនាបង
ចំណែកចិត្តរៀម ក្រៀមក្រំចំបែងរាល់ថ្ងៃ
ខ្លាចក្រែងចិត្តស្រី ឥតក្ដីបំណង
មកដល់រូបបង
ដែលផ្សងចាំចងនួន ល្អងយូរហើយ យូរហើយ
បើសិនវាសនា គង់បានស្រស់ស្រី
មកថ្នាក់ថ្នមបីជា គូរកៀកកើយ
រៀមសូមសច្ចាប្រាប់ស្រស់ត្រាណត្រើយ
ថាអូននេះហើយជាវាសនាបង
បើសិនជាវាសនាខ្ញុំ នោះសូមឲ្យបានជួបចិត្ត
បើសិនជាវាសនាខ្ញុំ នោះសូមឲ្យបានជួបចិត្ត
Written by: Sisamouth Sinn
instagramSharePathic_arrow_out