Topsongs van Sinn Sisamouth
Songteksten
ពេល ដែលបានឃើញចន្ទទើបរះថ្មី
ចាំងរស្មីប្រណីចិត្តដែលស្នេហា
អោយ ជីវិតងងឹតភ្លឺថ្លា
សង្ឃឹមថា ចន្ទ្រាមិនយាងវិញឡើយ
ពេល ដែលបានឃើញចន្ទអាប់រស្មី
ចោលរាត្រីហឫទ័យញ័រភ័យគ្មានស្បើយ
នឹក សង្ឃឹមថាពេលនេះហើយ
ផុតចម្លើយចន្ទឆ្លើយស្មោះនឹងស្នេហា
សល់ តែក្រៀមក្រំ
ដង្ហើមធំនិងខ្លោចផ្សា
ស៊ូ សូន្យសង្ខារ ឈប់ជឿថាចន្ទ្រាស្មោះ
ពេលដែលផុតសង្ឃឹមអស់ទៅហើយ
ដួងចន្ទអើយម្តេចឡើយអោយនៅស្រណោះ
បើចន្ទកាចអាងរូបសម្រស់
ចន្ទយាងចុះភ្លេចប្រុសអភ័ព្វខ្ញុំទៅ
សល់ តែក្រៀមក្រំ
ដង្ហើមធំនិងខ្លោចផ្សា
ស៊ូ សូន្យសង្ខារ ឈប់ជឿថាចន្ទ្រាស្មោះ
ពេលដែលផុតសង្ឃឹមអស់ទៅហើយ
ដួងចន្ទអើយម្តេចឡើយអោយនៅស្រណោះ
បើចន្ទកាចអាងរូបសម្រស់
ចន្ទយាងចុះភ្លេចប្រុសអភ័ព្វខ្ញុំទៅ
ចន្ទយាងចុះភ្លេចប្រុសអភ័ព្វខ្ញុំទៅ៕
Written by: វ៉ោយ ហូរ