Topsongs van Sinn Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
វ៉ោយ ហូរ
Songwriter:in
Sinn Sisamouth Voy Ho Svay Sam Eua
Songwriter:in
Songteksten
ក្រអូបក្លិនអ្វី?
ក្លិនកេសី ក្លិនមានន័យស្នេហា
ម៉ឺនសែនចិន្ដា
ប្រាថ្នា ម្ដេចនឹងបាន
ព្រះចន្ទ ព្រះសូរ្យ
គង់រាហ៊ូ ភ្លេចពុំលេបមិនខាន
ស្គាល់ក្លិនកល្យាណ
គ្រប់ឋាន បានធូរស្បើយ
សង្ឃឹមឬទេ?
សូមមាសស្នេហ៍ កុំបែរធ្វើព្រងើយ
បងស្ទើរប្រេះទ្រូង ទៅហើយ
ម្ចាស់ក្លិនអឺយ! សូមមេត្តា
រស់នៅគ្មានន័យ
បើរាត្រី ផុតរស្មីចន្ទថ្លា
តែទោះយ៉ាងណា
ចិន្ដា ស៊ូរង់ចាំ
សង្ឃឹមឬទេ?
សូមមាសស្នេហ៍ កុំបែរធ្វើព្រងើយ
បងស្ទើរប្រេះទ្រូង ទៅហើយ
ម្ចាស់ក្លិនអឺយ! សូមមេត្តា
រស់នៅគ្មានន័យ
បើរាត្រី ផុតរស្មីចន្ទថ្លា
តែទោះយ៉ាងណា
ចិន្ដា ស៊ូរង់ចាំ
ចិន្ដា ស៊ូរង់ចាំ
ចិន្ដា ស៊ូរង់ចាំ
Written by: Sinn Sisamouth Voy Ho Svay Sam Eua, វ៉ោយ ហូរ