Topsongs van Sinn Sisamouth
Songteksten
ចាបមាសស្រែកយំ សុំទ្រនំថ្មីអើយ
ក្បែរបង្អួចស្រី ដែលថ្លៃទាញបិទ
ចាបយំពីព្រឹក ដល់យប់ងងឹតអើយ
យំអង្វរចិត្ត សូមមើលភក្ត្រា
ចាបមាសស្រែកយំ ទំដើមវល្លិពេជ្រអើយ
ប្រឹងយំបំភ្លេច រឿងទុក្ខខ្លោចផ្សា
យំអង្វរស្រី សុំក្ដីស្នេហាអើយ
សូមម្ចាស់ចិន្ដា មេត្តាប្រណី
សំនៀងចាបមាស យំដាស់ចិត្តមុំ
ចាបមាសខំយំ សុំស្នេហ៍ភក្ដី
អូននៅក្នុងម្លប់ បាំងបាត់រូបស្រី
សូមពៅស្រដី ឆ្លើយប្រាប់បងផងអើយ
កាលយំពីព្រឹក យំនឹករូបពៅអើយឭ
យំពេលយប់ជ្រៅ ទួញហៅអន្ទង
ចាបមាសស្រែកយំ ទំសួបង្គងអើយ
ស្រែកយំផ្ដោះផ្ដង លើដើមវល្លិពេជ្រ
សំនៀងចាបមាស យំដាស់ចិត្តមុំ
ចាបមាសខំយំ សុំស្នេហ៍ភក្ដី
អូននៅក្នុងម្លប់ បាំងបាត់រូបស្រី
សូមពៅស្រដី ឆ្លើយប្រាប់បងផងអើយ
កាលយំពីព្រឹក យំនឹករូបពៅអើយឭ
យំពេលយប់ជ្រៅ ទួញហៅអន្ទង
ចាបមាសស្រែកយំ ទំសួបង្គងអើយ
ស្រែកយំផ្ដោះផ្ដង លើដើមវល្លិពេជ្រ
Written by: Sinn Sisamouth