Songteksten

បពិត ចក្រី មានថ្វីរិទ្ធ
អាសូរដល់ចិត្ត អូនផងណា
កុំមកស្រដី ឱ្យអាសា
ខ្ញុំពុំស្នេហា នឹងប្រុសប្រាណ
ស្រស់អើយស្រស់ល្អ ដូចមាលា
រីកលើសួគ៌ា ទិព្វវិមាន
បណ្តេញបងថ្វី ស្រីកល្យាណ
គួរគិតរាប់អាន យកជាគ្នា
កោតតែ ទាហានគ្មានរអែង
កំហែងចាប់គេ មិនគួរការ
ម្លេះហើយ ស៊ូស្លាប់នឹងជីវ៉ា
ឱ្យលែងហត្ថា មិនលែងទេ
ឱ! ឱ!ស្រីស្រស់ ល្អចំណាន
ឱ្យភ្លេចម្តេចបាន ណាមាសមេ
ទោះបីស្លាប់រស់ មិនគិតទេ
ឱ្យតែបានស្នេហ៍ មកជាគូ
ស្តេចមកចែចង់ គេតាមផ្លូវ
អាស្រូវ ខ្លាំងណាស់ ម្ចាស់ឥសូ
ទោះបីស្លាប់រស់អឺ ក៏រៀមប្តូរ
យកស្រីជាគូ ខានតែបាន
Written by: ស្វាយ សំអឿ
instagramSharePathic_arrow_out