Topsongs van Sinn Sisamouth
Songteksten
ជីវិតអើយ រស់នៅសព្វថ្ងៃ
រស់នៅក្នុងសេចក្ដី អស់សង្ឃឹម
គេសើចខ្ញុំយំ ឱទ្រូងខ្ញុំគ្មានស្បើយ
កៀកកើយ តែក្ដីទុក្ខា
ចុកចាប់ គ្រប់គ្រា
មើលចុះគេរស់ បានសុខ គ្រប់ៗគ្នា
ឱ! អនិច្ចាវាសនារស់ ឥតន័យ
ស្គាល់តែទុក្ខរីងរៃ ដោយសារក្ដីស្នេហ៍
មិនគួរសោះ!
រឿងកន្លងហួស ម្ដេចស្រីស្រស់ក្រឡាស់ ផ្លាស់វៀចវេរ
បងត្រូវកត់ទុក ថ្ងៃមុខមិនភ្លេចទេ
ប្រវត្តិរឿងស្នេហ៍ សាវា
ជាតិនេះជាតិក្រោយ សូមស្មាលា សូមស្មាលា
ស្នេហ៍! ស្នេហា! មិនស្មោះ!
ជីវិតអើយ រស់នៅសព្វថ្ងៃ
រស់នៅក្នុងសេចក្ដី អស់សង្ឃឹម
គេសើចខ្ញុំយំ ឱទ្រូងខ្ញុំគ្មានស្បើយ
កៀកកើយ តែក្ដីទុក្ខា
ផ្សារចុក គ្រប់គ្រា
មើលចុះគេរស់ បានសុខ គ្រប់ៗគ្នា
ឱ! អនិច្ចាវាសនា រស់ឥតន័យ
ស្គាល់តែទុក្ខរីងរៃ ដោយសារក្ដីស្នេហ៍
មិនគួរសោះ!
រឿងកន្លងហួស ម្ដេចស្រីស្រស់ក្រឡាស់ ផ្លាស់វៀចវេរ
បងត្រូវកត់ទុក ថ្ងៃមុខមិនភ្លេចទេ
ប្រវត្តិរឿងស្នេហ៍ សាវា
ជាតិនេះជាតិក្រោយ សូមស្មាលា សូមស្មាលា
ស្នេហ៍! ស្នេហា! មិនស្មោះ!