Songteksten

នែ៎! នែ៎! ក្រមុំភុំភួង នែ៎! ក្រមុំភុំភួង
ប្រុសដូចបងស្រលាញ់ទេ?
កុំមកស្នេហ៍ៗ កុំមកស្នេហ៍ៗ
ថាលេងទេ កុំអាល់តែភ័យ
ប្រុសណាគេស្នេហ៍ មុខដូចយក្ខិនី
ជួលបងធ្វើប្តី ក៏មិនព្រមដែរ
មែនហើយៗ មែនហើយ
ខ្ពើមណាស់ៗ លោកអើយ!
ដេកឱបខ្នើយ ម្នាក់ឯងទៅ
ចំជាត្រូវម៉ាច់ អេ៎!
ចំជាត្រូវម៉ាច់ អេ៎! អេ៎!
មិនបាច់ប្រកែកទៀតទេ
មែនហើយ
នែ៎! នែ៎! អ្នកប្រុសកុំព្រើល នែ៎! អ្នកប្រុសកុំព្រើល
គួរឱ្យផ្អើល មិនហ៊ានក្បែរ
គេមិនស្នេហ៍ៗ គេមិនស្នេហ៍ៗ
មុខដូចខែ ពពកបាំងជិត
ធ្វើភ្នែកភ្លឹះៗ ដូចជាពស់ព្រលិត
ត្រចៀកកំពិត ធ្មេញល្អិត ចិត្តខ្មៅ
នែ៎ប្រុសៗ ចិត្តខ្មៅ
នែ៎ស្រីៗ ល្ងង់ខ្លៅ
យីះ! គួរក្តៅ តិចអត់មិនបាន
អត់មិនបានឥឡូវ អេ៎!
អត់មិនបានឥឡូវ អេ៎! អេ៎!
ចេញទៅឱ្យផុតពីភ្នែក ទៅ! ទៅ!
នែ៎! នែ៎! កំប្លង់ប្លង់អើយ!
នែ៎! កំប្លង់ប្លង់អើយ!
កុំមកឆ្លើយ ឆាប់ថយចេញ
បើមិនចេញៗ បើមិនចេញៗ
តិចគេដេញ វាយនឹងដំបង
វាយមុខ ឬខ្នង សំពងមកចុះ
បងធ្វើជាប្រុស មិនព្រមក្រោមស្រី
កុំមាត់ៗ ចង្រៃ
កុំខឹងៗ ពិសី
ស្រីគ្មានប្តី បានអី្វតពូជ
មាត់កុំខូចពេកណា អេ៎!
មាត់កុំខូចពេកណា នែ៎! នែ៎!
នែ៎! នែ៎! កុំខឹងអីអូន
ត្រូវហើយ
Written by: វ៉ោយ ហូរ
instagramSharePathic_arrow_out