Topsongs van Sinn Sisamouth
Songteksten
ថ្វីបើភ្នំខ្ពស់គង់មានកំពូល
ធម្មជាតិក្នុងលោកទាំងមូល
គង់មានបណ្តូលនៃចិត្តស្នេហា
អូនអ្ហើយសូម្បីតែកូនមច្ឆា
គង់មានគូវា
អនិច្ចាដូចអូននិងបង
ថ្វីបើរូបបងជាអ្នកផ្សងព្រេង
តែចិត្ត មិនមែនដូចខ្លែង
ឆាបឆក់ជាល្បែងត្រីក្នុងគង្គា
ចិត្តស្មោះមិនរស់ ដូចជាផ្លែល្វា
ស្ម័គ្រ ហើយជឿគ្នា
រក្សាក្លិនស្នេហ៏ឱ្យបរិសុទ្ធ។
បំណាច់ស្រឡាញ់
ស្រឡាញ់គ្មានប្រែ
ស៊ូប្តូរនឹងស្នេហ៏លុះលង់ធរណី
ទោះបីបងក្លាយជាល្អងធូលី
ខ្យល់បក់វក់វី ក៏មិនខ្លាច
ថ្វីបើជួបអូនត្រឹមមួយរាត្រី
តែចិត្តនៅតែអាល័យ
ញាំអ្វីមួយម៉ាត់ក៏គិតដល់អូន
ព្រលឹង! កុំខឹងកុំស្រពោន
ជឿបងណាស្ងួន ស្នេហាបានខ្លួន ក៏ មិនណាយដែរ។
ថ្វីបើជួបអូនត្រឹមមួយរាត្រី
តែចិត្តនៅតែអាល័យ
ញាំអ្វីមួយម៉ាត់ក៏គិតដល់អូន
ព្រលឹង! កុំខឹងកុំស្រពោន
ជឿបងណាស្ងួន
ស្នេហាបានខ្លួន ក៏មិនណាយដែរ!
Written by: Has Salan, Sinn Sisamouth, Siv Son, Voy Ho