Topsongs van Sinn Sisamouth
Songteksten
ម្សិលមិញនរណានិយាយភរបង
គឺស្រស់នួនល្អង ភរបងណាអូន
បងឈរហាលភ្លៀង មុខស្រពោន
ចាំអូនបាត់សូន្យមិនឃើញសោះ
ម្សិលមិញបងចាំលង់លុះរាត្រី
ស្រាប់តែឃើញស្រី បណ្តើរគេផ្សេង
ឃើញភ្លាមបងក៏ស្រក់ទឹកភ្នែកឯង
ចំបែងដូចភ្លៀងវង្វេងមេឃ
ម្សិលមិញៗ ចាំមួយជីវិត
ម្សិលមិញឈឺចិត្ត ស្រីក្បត់ស្នេហា
ថ្ងៃនេះជួបអូន ស្រាប់តែអូនថា
ស្មារលាពីបង ព្រោះអូនមានថ្មីហើយ
ថ្ងៃមុនស្រលាញ់ រូបបងធ្វើអ្វី?
ថ្ងៃមុនម្តេចស្រី ហ៊ានស្បថនឹងបង
ម្សិលមិញ អូនស្រាយ ស្នេហ៍ពីចំណង
ចិត្តបង រាងហើយស្នេហ៍ដូចអូន
ម្សិលមិញៗ ចាំមួយជីវិត
ម្សិលមិញឈឺចិត្ត ស្រីក្បត់ស្នេហា
ថ្ងៃនេះជួបអូន ស្រាប់តែអូនថា
ស្មារលាពីបង ព្រោះអូនមានថ្មីហើយ
ថ្ងៃមុនស្រលាញ់ រូបបងធ្វើអ្វី?
ថ្ងៃមុនម្តេចស្រី ហ៊ានស្បថនិងបង
ម្សិលមិញ អូនស្រាយ ស្នេហ៍ពីចំណង
ចិត្តបង រាងហើយស្នេហ៍ដូចអូន
Written by: Has Salan, Sinn Sisamouth, Siv Son, Voy Ho