Topsongs van Sinn Sisamouth
Songteksten
អូនផ្ដាំឱ្យបងមកជួបនឹងអូន
ម្ដេចឡើយបាត់សូន្យៗ បំភ្លេចបណ្ដាំ
ទោះបីស្រមោចឬមូសវាខាំ
អូនស៊ូទ្រាំចាំ ព្រោះអូនបានផ្ដាំ
ថាឱ្យបងមក! ឱ្យបងមក
សូមអូនអភ័យប្រណីទោសផង
បានជាខុសម្ដងៗ ណាស្រស់ពន្លក
ក្មួយបងវាឃាត់ មិនឱ្យបងមក
តែខ្លាចពន្លក ទើបបងលួចមក
តាមពាក្យបណ្ដាំ! តាមបណ្ដាំ
បងផ្ដាំឱ្យអូនមកជួបនឹងបង
ម្ដេចឡើយនួនល្អងៗ បំភ្លេចបណ្ដាំ
ទោះបីស្រមោចឬមូសវាខាំ
បងស៊ូទ្រាំចាំ ព្រោះបងបានផ្ដាំ
ថាឱ្យអូនមក! ឱ្យអូនមក
សូមបងអភ័យប្រណីទោសផង
បានជាខុសម្ដងៗ ណាស្រស់ពន្លក
ក្មួយអូនវាឃាត់ មិនឱ្យអូនមក
តែខ្លាចពន្លក ទើបអូនលួចមក
តាមពាក្យបណ្ដាំ! តាមបណ្ដាំ
សូមអ្នកអភ័យប្រណីទោសផង
បានជាខុសម្ដងៗ ណាស្រស់ពន្លក
ក្មួយខ្ញុំវាឃាត់ មិនឱ្យខ្ញុំមក
តែខ្លាចពន្លក ទើបខ្ញុំលួចមក
តាមពាក្យបណ្ដាំ! តាមបណ្ដាំ
តែខ្លាចពន្លក ទើបខ្ញុំលួចមក
តាមពាក្យបណ្ដាំ! តាមបណ្ដាំ
Written by: សុីន សុីសាមុត