Paroles

បងនៅសមភូមិសូមផ្ញើទៅស្រី ផ្ញើពាក្យសម្ដីទៅតាមវាយោ សែនមហាអាណិតពៅតែពុំព្រមថ្ងូរ ចិត្តនៅតស៊ូនឹងសឹកអឺយសង្គ្រាម បងត្រូវបែកពៅទៅកំពង់ឆ្នាំង បងត្រូវតែច្បាំងពុំអាចនៅស្ងៀម ស្រុកកើតចម្បាំងយើងមានជ័រឈាម ខ្មែរមិនទាមទាមញញើតសត្រូវ ការបាន៧ថ្ងៃថ្លៃយើងបែកគ្នា បងចេញប្រហារទមិឡអាស្រូវ ដេញវាយកម្ចាត់ដើម្បីបើកផ្លូវ កុំឱ្យសល់នៅឆាឆៅខ្មែរទៀត ស្រីអ្ហើយស្រីថ្លៃពៅកុំទោម្មេញ តាមចិត្តស្រឡាញ់បងពុំចង់ឃ្លាត ចង់បណ្ដើរអូនបង្អួតមិត្តញាតិ ធ្វើម្ដេចរឿងជាតិធំជាងណាពៅ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out