Paroles

សំណាញ់ងងឹតបាំងជិតដួងរស្មី ធម្មជាតិទាំងឡាយប្រែក្លាយជាស្ងាត់ជ្រងំ ពពកខ្មៅមមីដេរដាស ដូចខ្ញុំគ្រាំព្រោះស្នេហា ផ្លេកបន្ទោរបញ្ចេញពន្លឺភ្លឺផ្លេក ទ្រូងរៀមសង្វែកព្រោះគិតដល់ភ័ព្វវាសនា ដែលបានជួបកនិដ្ឋា ស្នេហាពេញដួងហទ័យ ផ្លេកបន្ទោរបាត់កាំរស្មីទៅ ទុកឱ្យខ្ញុំនៅសោកសៅរីងរៃ ក្រោមវាំងននធម្មជាតិពេលរាត្រី ភ័យឥតស្បើយ ឱ!ផ្លេកបន្ទោរប្រៀបបានក្ដីស្នេហ៍ខ្ញុំ ស្មានថាសុខុមភារម្យមាសស្នេហ៍បងអើយ ឈ្លោះមួយដងប្រែកន្តើយ ព្រងើយគ្មានក្ដីមេត្តា សំណាញ់ងងឹតបាំងជិតដួងរស្មី ធម្មជាតិទាំងឡាយប្រែក្លាយជាស្ងាត់ជ្រងំ ពពកខ្មៅមមីដេរដាស ដូចខ្ញុំគ្រាំព្រោះស្នេហា ផ្លេកបន្ទោរបញ្ចេញពន្លឺភ្លឺផ្លេក ទ្រូងរៀមសង្វែកព្រោះគិតដល់ភ័ព្វវាសនា ដែលបានជួបកនិដ្ឋា ស្នេហាពេញដួងហទ័យ ផ្លេកបន្ទោរបាត់កាំរស្មីទៅ ទុកឱ្យខ្ញុំនៅសោកសៅរីងរៃ ក្រោមវាំងននធម្មជាតិពេលរាត្រី ភ័យឥតស្បើយ ឱ!ផ្លេកបន្ទោរប្រៀបបានក្ដីស្នេហ៍ខ្ញុំ ស្មានថាសុខុមភារម្យមាសស្នេហ៍បងអើយ ឈ្លោះមួយដងប្រែកន្តើយ ព្រងើយគ្មានក្ដីមេត្តា រៀមសែនអាល័យ ដួងភ័ក្រ្ដថ្លៃជាប់នេត្រា រៀមសែនអាល័យ ដួងភ័ក្រ្ដថ្លៃជាប់នេត្រា
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out