Paroles

អនិច្ចាល្វាចេកបែកគូគាប់ រាល់ពេលតែងធ្លាប់បានសាសង ធ្លាប់បានឮពាក្យអូនបង ឆ្លើយឆ្លងសាសងមេត្រីក្តីស្នេហា ព្រលឹមញញឹមធ្លាប់ប្រលោម គន់ឆោមអ៊ឺយ!រួចទើបចរយាត្រា ស្វែងចំណីមកភោក្តា ផល្លាអាហារជីវជាតិទុកឱ្យអូន ស្រឡាញ់ណាស់ស្ទើរលេបបាន មិនដែលរំខានក្រំស្រពោន ឥឡូវប្រែព្រាត់បាត់ស្ងាត់សូន្យ អូនអ៊ឺយ!ឱ្យរៀមរស់នៅដូចម្តេចបាន? នៅតែបង្គងរងទឹកភ្នែក តឹងទ្រូងស្ទើរបែកវិវេកប្រាណ ម្នាក់ឯងវង្វេងក្រោមសុរិច្ឆាន ឆ្នាំណានឹងបាន ផុតកម្មជួបប្រាណវិញអ៊ឺយ!
Writer(s): Sinn Sisamouth Svay Sam Eua Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out