Paroles

យប់នេះ សែនកង្វល់ សែនខ្វល់ ក្នុងចិត្ត រួតរឹតឱរ៉ា គេងស្រមៃ ឃើញតែស្រីកនិដ្ឋា ជាប់នេត្រា មិនបាត់ឡើយ ព្រះពាយ បក់រំភើយ បក់មក រហើយ ត្រជាក់សព្វប្រាណ តែគេង មិនលក់ ទេកល្យាណ ធ្មេចមិនបាន ខ្វល់ក្នុងប្រាណម្នាក់ឯង ឱរ៉ាចំបែង កណ្ដាលរាត្រី ខ្យល់អើយខ្យល់កុំបក់មកទៀត នាំតែទ្រូងចង្អៀត ទ្រូងចង្អៀតស្ទើទ្រាំមិនបាន ព្រោះក្ដីស្នេហា សូមតែស្រី ប្រណីមេត្តា កុំបំភ្លេចក្ដី ស្នេហាដែលស្មោះ ជឿសំដីបងចុះ បងស្នេហ៍ស្រីពិត សូមអូនវិលមក ពន្លកមាសស្និទ្ធ បងចាំតែវរមិត្រ រួមរឹតស្នេហា លុះមរណា ក៏ចាំតែអូនមួយ ខ្យល់អើយខ្យល់កុំបក់មកទៀត នាំតែទ្រូងចង្អៀត ទ្រូងចង្អៀតស្ទើទ្រាំមិនបាន ព្រោះក្ដីស្នេហា សូមតែស្រី ប្រណីមេត្តា កុំបំភ្លេច ក្ដីស្នេហាដែលស្មោះ ជឿសំដីបងចុះ បងស្នេហ៍ស្រីពិត
Writer(s): Musique Etrangere Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out