Paroles

ក្លិនអើយក្រអូប ក្លិនបងស្រូបមិនណាយ ក្លិនអើយក្រអូប ក្លិនបងស្រូបមិនណាយ ក្លិនខ្លួនឆោមឆាយ ចិត្តបងខ្វល់ខ្វាយ ស្ដាយខ្លួននួនស្រី មិនចង់ឲ្យព្រាត់ មិនឲ្យរសាត់ បាត់ពីនាសារ ក្លិនអើយគ្មានពីរ ឆ្នើមនារីលោកា ក្លិនអើយគ្មានពីរ ឆ្នើមនារីលោកា បងសែនស្នេហា ហ៊ានក្ស័យជីវ៉ា ណាព្រលឹងអើយ អូនមិនជឿប្រុស បងហ៊ានទម្លុះ ឆ្លុះមើលថ្លើមចិត្ត ក្លិនខ្លួននួនស្រី ក្លិនពិសីវរមិត្ត ក្លិនខ្លួននួនស្រី ក្លិនពិសីវរមិត្ត បងធ្លាប់ជួបជិត អោបថ្នមរួមស្និទ្ធ ដិតដាមក្លិនស្រី បងមិនឲ្យឃ្លាត យើងស្នេហ៍គ្រប់ជាតិ ឃ្លាតក្លិនមិនបាន ក្លិនអើយក្រអូប ក្លិនបងស្រូបមិនណាយ ក្លិនអើយក្រអូប ក្លិនបងស្រូបមិនណាយ ក្លិនខ្លួនឆោមឆាយ ចិត្តបងខ្វល់ខ្វាយ ស្ដាយខ្លួននួនស្រី មិនចង់ឲ្យព្រាត់ មិនឲ្យរសាត់ បាត់ពីនាសារ ក្លិនអើយគ្មានពីរ ឆ្នើមនារីលោកា ក្លិនអើយគ្មានពីរ ឆ្នើមនារីលោកា បងសែនស្នេហា ហ៊ានក្ស័យជីវ៉ា ណាព្រលឹងអើយ អូនមិនជឿប្រុស បងហ៊ានទម្លុះ ឆ្លុះមើលថ្លើមចិត្ត ក្លិនខ្លួននួនស្រី ក្លិនពិសីវរមិត្ត ក្លិនខ្លួននួនស្រី ក្លិនពិសីវរមិត្ត បងធ្លាប់ជួបជិត អោបថ្នមរួមស្និទ្ធ ដិតដាមក្លិនស្រី បងមិនឲ្យឃ្លាត យើងស្នេហ៍គ្រប់ជាតិ ឃ្លាតក្លិនមិនបាន ក្លិនខ្លួននួនស្រី ក្លិនពិសីវរមិត្ត ក្លិនខ្លួននួនស្រី ក្លិនពិសីវរមិត្ត បងធ្លាប់ជួបជិត អោបថ្នមរួមស្និទ្ធ ដិតដាមក្លិនស្រី បងមិនឲ្យឃ្លាត យើងស្នេហ៍គ្រប់ជាតិ ឃ្លាតក្លិនមិនបាន
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out