Titres les plus populaires de Sinn Sisamouth
Crédits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
Pen Ran
Künstler:in
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
Voy Ho
Komponist:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Paroles
ចូលឆ្នាំ! ចូលឆ្នាំ!
យើងនាំ គ្នាទៅលេងបាត់ដំបង
ទៅដល់ អូនហើយនិងបង
នាំគ្នាឆ្លង ទៅលេងអូរជ្រៅ
យើងជិះ រទេះភ្លើងទៅ
ញាំបាយតាមផ្លូវ ឆ្ងាញ់ណាស់
សប្បាយ! សប្បាយ!
សប្បាយ កាត់តាមមង្គលបុរី
ស៊ីសុផុន មើលភ្នំមើលព្រៃ
គ្មានអ្វី ឱ្យភ័យសោះឡើយ
ឃើញវាលស្រែធំល្វឹងល្វើយ
ខ្យល់បក់រំភើយ ផាយផាត់
ឱ! អូនអើយ! អូនអើយ!
ហួសទៅអារញ្ញ អារញ្ញស្រុកថៃ
រួចហើយ វិលវិញណាថ្លៃ
នាំស្រីទៅបរប៉ៃលិន
បរប៉ៃលិន បរប៉ៃលិន
បរប៉ៃលិន សប្បាយ
មើលគេកាយគេជីកត្បូងផង
រួចត្រសងទៅឯចម្ការ
មើលសព្វផល្លា ទុរេន និងសាវម៉ាវ
ចូលឆ្នាំ! ចូលឆ្នាំ!
យើងនាំ គ្នាទៅលេងបាត់ដំបង
ទៅដល់ អូនហើយនិងបង
នាំគ្នាឆ្លង ទៅលេងអូរជ្រៅ
យើងជិះ រទេះភ្លើងទៅ
ញាំបាយតាមផ្លូវ ឆ្ងាញ់ណាស់
សប្បាយ! សប្បាយ!
សប្បាយ កាត់តាមមង្គលបុរី
ស៊ីសុផុន មើលភ្នំមើលព្រៃ
គ្មានអ្វី ឱ្យភ័យសោះឡើយ
ឃើញវាលស្រែធំល្វឹងល្វើយ
ខ្យល់បក់រំភើយ ផាយផាត់
ឱ! បងអើយ! បងអើយ!
ហួសទៅអារញ្ញ អារញ្ញស្រុកថៃ
រួចហើយ វិលវិញណាថ្លៃ
នាំស្រីទៅបរប៉ៃលិន
បរប៉ៃលិន បរប៉ៃលិន
បរប៉ៃលិន សប្បាយ
មើលគេកាយគេជីកត្បូងផង
រួចត្រសងទៅឯចម្ការ
មើលសព្វផល្លា ទុរេន និងសាវម៉ាវ
ចូលឆ្នាំ! ចូលឆ្នាំ!
យើងនាំ គ្នារាំនៅបាត់ដំបង
យើងរាំ រាំហើយច្រៀងផង
បាត់ដំបង ជាក្រុងស៊ីវីល័យ
សប្បាយណាស់ ក្មេងចាស់ប្រុសស្រី
សួស្តីឆ្នាំថ្មី ជយោ!
ចូលឆ្នាំ! ចូលឆ្នាំ!
យើងនាំ គ្នារាំនៅបាត់ដំបង
យើងរាំ រាំហើយច្រៀងផង
បាត់ដំបង ជាក្រុងស៊ីវីល័យ
សប្បាយណាស់ ក្មេងចាស់ប្រុសស្រី
សួស្តីឆ្នាំថ្មី ជយោ!
Writer(s): Voy Ho
Lyrics powered by www.musixmatch.com