Paroles

ឱ! ព្រហ្មលិខិត ម្តេចឡើយឫស្យាអើយអឺអើយឬស្យា ឱ!ណាចិត្តខ្មៅ ឃោរឃៅម្លេះណាអើយ អើយម៉្លេះណា ឱ!ណា តាមមកអើ តាមមកផ្ដន្ទា បង្គងគងកម្មអ្ហើយ តាមផ្ដន្ទាគ្រួសារអភ័ព្វ ឱ!ណា តាមមកអើ តាមមកផ្ដន្ទា បង្គងគងកម្មអ្ហើយ តាមផ្ដន្ទាគ្រួសារអភ័ព្វ ព្រាត់ម្ដាយ ព្រាត់បង ព្រាត់ទាំងគូរគាប់អើយអឺអើយគូរគាប់ បង្គងកម្មអ្ហើយ ទ្រូងដណ្ដប់លោហិតអើយ អើយលោហិត ហីឱ!រណា ណាណាថ្លៃណា បង្គងគងកម្មអ្ហើយ ឱ្យខ្ញុំឈឺចាប់ខ្លោចផ្សារ ហីឱ!រណា ណាណាថ្លៃណា បង្គងគងកម្មអ្ហើយ ឱ្យខ្ញុំឈឺចាប់ខ្លោចផ្សារ ជាន់ឈ្លី ខ្ទេចខ្ទី ខ្ទោកខ្ទាំទាំងប្រាណអើយ អឺអើយ ទាំងប្រាណ ទ្វីបលោកសាមាន្យ បំពានឫស្យាអើយ អើយឫស្យា ឱរណា ធរមាន ធរមាន មាតា បង្គងគងកម្មអ្ហើយ ធរមានមាតារងកម្ម ឱរណា ធរមាន ធរមាន មាតា បង្គងគងកម្មអ្ហើយ ធរមានមាតារងកម្ម តាំងចិត្តបូជា ជូសស្នាមបែកស្រាំអើយ អឺអើយ បែកស្រាំ ឱ!កម្មខ្ញុំអ្ហើយ ចងចាំតែសងសឹងអេអើយ អើយសងសឹក ហីឱ!រណា ណាណាថ្លៃណា បង្គងកម្មខ្ញុំអ្ហើយ ខ្ញុំប្ដេជ្ញាត្រូវ តែសងសឹក ហីឱរណា ណាណាថ្លៃណា បង្គងកម្មខ្ញុំអ្ហើយ ខ្ញុំប្ដេជ្ញាត្រូវ តែសងសឹក
Writer(s): Sisamouth Sinn Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out